៦វិធីនេះ នឹងជួយ​អ្នកពី​ជម្ងឺផ្តាសាយ​ដោយងាយៗ

- Advertisement -

(សុខភាព)៖ ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីរបៀបការពារអ្នកមិនឲ្យផ្តាសាយ។

1. អ្នកគួរតែញ៉ាំទឹកដោះគោជូរឲ្យបានច្រើន ព្រោះទឹកដោះគោជូរនេះមានសារធាតុ ដែលអាចជួយកំចាត់មេរោគក្នុងពោះវៀនអ្នក ដោយធ្វើឲ្យអ្នកមិនងាយកើតមានជំងឺផ្តាសាយយ៉ាងងាយឡើយ។

2. អ្នកគួរតែកាត់បន្ថយជិះជណ្តើរយន្តតាមទីសាធារណៈ ព្រោះមេរោគផ្តាសាយអាចឆ្លងចូលរាងកាយអ្នក តាមរយៈបង្កាន់ដៃជណើ្តរយន្ត និងកន្លែងចុចបាន។ ដូចនេះ ប្រសិនជាអ្នកត្រូវតែជិះជណ្តើរយន្ត អ្នកគួរតែលាងដៃនឹងសាប៊ូឲ្យស្អាត ក្រោយពេលដែលជិះរួច។

3. ក្រចកដៃរបស់អ្នកគួរតែកាត់ឲ្យខ្លី ដោយមិនគួរទុកវែងនោះទេ ព្រោះនៅពេលដែលទុកវែង នោះមេរោគនឹងអាចឆ្លងតាមរយៈក្រចកដៃ ដោយធ្វើឲ្យអ្នកអាចផ្តាសាយយ៉ាងងាយជាទីបំផុត។

4. អ្នកគួរតែព្យាយាមហាត់ប្រាណ ដោយប្រើចលនាដើរលឿនក្នុងរយៈពេល ៣០នាទី ដោយក្នុងមួយអាទិត្យធ្វើចំនួន ៥ដង ព្រោះការហាត់ប្រាណបែបនេះ នឹងអាចធ្វើប្រព័ន្ធការពាររាងកាយអ្នករឹងមាំ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយផ្តាសាយនោះទេ។

5. ក្នុងមួយថ្ងៃ អ្នកគួរតែគេងឲ្យគ្រប់៨ម៉ោង ព្រោះនៅពេលដែលអ្នកគេងគ្រប់ នោះប្រព័ន្ធការពាររាងកាយអ្នកនឹងរឹងមាំ ដោយធ្វើឲ្យមេរោគផ្តាសាយមិនអាចចូលមកក្នុងរាងកាយអ្នកទេ។ ប៉ុន្តែបើអ្នកគេងមិនគ្រប់ នោះរាងកាយអ្នកនឹងងាយកើតមានជំងឺណាស់។

6. អ្នកគួរតែចាកឲ្យឆ្ងាយពីអាហារបំពងទាំងឡាយ ព្រោះអាហារទាំងនេះអាចធ្វើឲ្យអ្នកឆាប់ផ្តាសាយខ្លាំងណាស់។ ដូចនេះ អ្នកគួរតែញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបសារធាតុដែលមានក្នុងនោះ អាចជួយការពាររាងកាយអ្នកមិនឲ្យឆាប់ប្រឈមមុខនឹងជំងឺផ្តាសាយនោះទេ៕

You might also like More from author