ការស្រាវជ្រាវ ៖ បារី​អេឡិច​ត្រូនិច អាចធ្វើ​ឲ្យសួតងាយ​នឹងឆ្លងមេរោគ?

- Advertisement -

(សុខភាព)៖ សារធាតុដែលប្រមូលពីចំហាយបារីអេឡិចត្រូនិក (ដែលកើតឡើងក្នុងសួត ក្នុងអំឡុងពេលអ្នកបឺតស្រូប) ធ្វើឲ្យខូចខាតដល់កោសិកា ច្រើនជាងសារធាតុដែលមិនទាន់ចេញនៅឯឧបករណ៍បារីអេឡិចត្រូនិច។

ការខូចខាតកាន់តែច្រើនកើតឡើង ជាមួយការកើនឡើងនៃកំហាប់រាវ។ការសិក្សាបង្ហាញថា ការស្លាប់របស់កោសិកាកើនឡើងដល់ ៣៧,៧% នៅពេលដែលប៉ះពាល់នឹងសារធាតុរាវដែលមានជាតិនីកូទីន មានសញ្ញាជាច្រើនទៀត នៃការរលាកសួតជាមួយ នឹង សារធាតុរាវ។

តើអ្នកស្រាវជ្រាវបានបកស្រាយលទ្ធផលនេះដោយរបៀបណា?

អ្នកស្រាវជ្រាវបានគូសបញ្ជាក់ថា វិធីសាស្រ្តនៃការប្រមូលចំហាយដែលពួកគេបានបង្កើត គឺជាឧបករណ៍ថ្មី ដែលអាចជួយដល់ការសិក្សានាពេលអនាគតពួកគេបានកត់ សម្គាល់ថានេះគឺជាការស្រាវជ្រាវដំបូងដែលបង្ហាញថាការប្រមូលផ្តុំនៃចំហាយប៉ះពាល់ដល់ការឆ្លើយតបនៃកោសិកា។
ពួកគេណែនាំឲ្យមានការស្រាវជ្រាវបន្ថែម ដើម្បីធ្វើតេស្តលើការរកឃើញ របស់ពួកគេ ចំពោះអ្នកដែលប្រើបារីអេឡិចត្រូនិច។
គេបានណែនាំថា យើងមិនគួរសន្មត់ថា បារីអេឡិចត្រូនិចមានសុវត្ថិភាពនោះទេ៕

You might also like More from author