មហារីក​ក្រពះ​ដំណាក់កាល​ចុងក្រោយ ញ៉ាំអ្វីទើប​ល្អទៅ?

- Advertisement -

(សុខផាព)៖ យើងនឹងបង្ហាញអ្នកពីអាហារដែលអ្នកជំងឺមហារីកក្រពះក្នុងដំណាក់កាលចុងក្រោយគួរតែពិសារ ទើបមិនសូវប៉ះពាល់ដល់សុខភាព។

1. នៅក្នុងដំណាក់កាលចុងក្រោយនៃជំងឺមហារីកក្រពះ រាងកាយរបស់អ្នកជំងឺនឹងចាប់ផ្តើមខ្សោយទៅៗ ដោយពិបាកក្នុងការញ៉ាំអាហារណាស់។ ដូចនេះ អ្នកគួរតែឲ្យអ្នកជំងឺពិសារអាហារដែលមានផ្ទុកប្រូតេអ៊ីនច្រើន ព្រោះអាចជួយទ្រទ្រង់រាងកាយរបស់អ្នកជំងឺបាន។

2. ទំពាំងបាយជូរ ជាផ្លែឈើដែលមានសារធាតុជួយទប់មិនឲ្យកោសិកាមហារីកកាន់តែរាលដាល និងរីកធំជាងមុន។ ជាពិសេស ទំពាំងបាយជូរនេះ ក៏អាចជួយប៉ូវឈាមផងដែរ ថែមទាំងជួយបំបាត់អាការៈស្រែកទឹក និងជួយប៉ូវក្រពះទៀតផង។ ដូចនេះ អ្នកអាចឲ្យអ្នកជំងឺមហារីកក្រពះពិសារបាន។

3. ផ្លែស្ត្រប៊ឺរី មានផ្ទុកសារធាតុដែលអាចប្រឆាំងនឹងកោសិកាមហារីក ថែមទាំងអាចជួយអ្នកមិនឲ្យប្រឈមមុខនឹងមហារីកទៀតផង។ ដូចនេះ ចំពោះអ្នកជំងឺមហារីកក្រពះក្តី និងគ្មានជំងឺនេះក្តី សុទ្ធតែអាចបរិភោគបានទាំងអស់ ព្រោះវាល្អចំពោះសុខភាពអ្នកណាស់។

4. អ្នកជំងឺមហារីកក្រពះ នឹងអាចរាងពិបាកបត់ជើងធំនៅដំណាក់កាលចុងក្រោយ។ ដូចនេះ អ្នកអាចឲ្យអ្នកជំងឺពិសារផ្លែចេកបាន ព្រោះវាអាចជួយសម្រួលដល់ការបត់ជើងធំរបស់អ្នក មិនសូវពិបាកបត់ជើងធំឡើយ៕

You might also like More from author