ការ​​ទទួល​ទាន​​ទឹក​ដោះ​គោ​សមល្មម អាច​ជួយ​ដល់​​សុខភាព​​បេះដូង

- Advertisement -

(សុខភាព)៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានអាហារមានជាតិទឹកដោះគោលើសពី ២ដងក្នុងមួយថ្ងៃ ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង ឬការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង ១៦% បើធៀបទៅនឹងការមិនទទួលទានទឹកដោះគោ។ លទ្ធផលទាំងនេះបានកើតឡើងក្នុង ៥,៨% នៃមនុស្សដែលញ៉ាំច្រើនជាង ២ដង បើធៀបនឹង ៨,៧% នៃអ្នកដែលមិនទទួលទានទឹកដោះគោ។ លទ្ធផលនៃការប្រើប្រាស់ទឹកដោះគោសរុប ហាក់ដូចជាត្រូវបានជំរុញដោយការប្រើប្រាស់ទឹកដោះគោ និងទឹកដោះគោជូរ។

អ្នកដែលផឹកទឹកដោះគោលើសពី ១កែវក្នុងមួយថ្ងៃ មានការថយចុះហានិភ័យ ១០% ហើយអ្នកដែលទទួលទានច្រើនជាង ១ពែងក្នុងមួយថ្ងៃ មានការថយចុះហានិភ័យ ១៤%។
មិនមានទំនាក់ទំនងរវាងការទទួលទានឈីស ឬប័រ និងហានិភ័យគ្រោះថ្នាក់នោះទេ។
អត្ថប្រយោជន៍គឺកាន់តែខ្លាំង សម្រាប់អ្នកដែលប្រើប្រាស់ផលិតផលទឹកដោះគោសុទ្ធ។

តើអ្នកស្រាវជ្រាវបានបកស្រាយលទ្ធផលនេះដោយរបៀបណា?
អ្នកស្រាវជ្រាវបាននិយាយថា “ការស្រាវជ្រាវរបស់យើងបានបង្ហាញថា ការទទួលទានផលិតផលទឹកដោះគោមិនគួរត្រូវបានរារាំង នៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលទាប និងចំណូលមធ្យមឡើយ ពីព្រោះវាពិតជាមានសារៈសំខាន់ចំពោះសុខភាពខ្លាំងណាស់”។

សេចក្តីសន្និដ្ឋាន
ការសិក្សានេះគឺគួរឲ្យចាប់អារម្មណ៍ ដោយសារទំហំនៃការគ្របដណ្តប់របស់វា។ ការសិក្សាតិចតួចបានមើលទៅលើការទទួលទានទឹកដោះគោ និងជំងឺសរសៃឈាមបេះដូងនៅតាមបណ្តាប្រទេសជាច្រើន រួមទាំងកន្លែងដែលការទទួលទានទឹកដោះគោមានកម្រិតទាប។ វាជាការគួរឲ្យចាប់អារម្មណ៍ ដើម្បីមើលការបញ្ជាក់ថា ផលិតផលទឹកដោះគោនៅក្នុងកម្រិតមធ្យម ហាក់ដូចជាមានអត្ថប្រយោជន៍សម្រាប់សុខភាពបេះដូង សម្រាប់មនុស្សនៅក្នុងតំបន់ភាគច្រើននៃពិភពលោក៕

You might also like More from author