គ្រាន់តែស៊ុត និង​​ម្រេច​សោះ មាន​អត្ថប្រយោជន៍​ដល់​ថ្នាក់ហ្នឹង?

(សុខភាព)៖

• បង្កើនថាមពល៖
ការញ៉ាំត្រឹមតែស៊ុតពីរគ្រាប់ លាយជាមួយម្រេចបន្តិចបន្តួច អាចជួយឲ្យអ្នក ចាប់ផ្តើមថ្ងៃថ្មី ដោយស្រស់ថ្លា និងប្រកបដោយថាមពល មានន័យថា វាអាចជំនួសអាហារពេលព្រឹក បានមួយពេលៗដែរ។

• បង្កើនកម្រិតអេម៉ូក្លូប៊ីន៖
ម្រេច និងស៊ុត សំបូរទៅដោយជាតិដែក ដែលជាសារធាតុដ៏សំខាន់ សម្រាប់ការផលិត និងគ្រប់គ្រងកម្រិតអេម៉ូក្លូប៊ីន។

• បង្កើនសាច់ដុំ៖
ការញ៉ាំម្រេច និងស៊ុត អាចបង្កើនបរិមាណប្រូតេអ៊ីន និងជួយឲ្យសាច់ដុំរបស់អ្នក រីកធំធាត់ឆាប់។

• សម្រកទម្ងន់៖
ការញ៉ាំម្រេច និងស៊ុត អាចកម្ចាត់ជាតិខ្លាញ់អាក្រក់ និងធ្វើឲ្យអ្នកឆ្អែតបានយូរ។

• កាត់បន្ថយបញ្ហាភ្នែក៖
ការញ៉ាំមុខម្ហូបមួយនេះ អាចកាត់បន្ថយបញ្ហាភ្នែកនានា។

• ឆ្អឹងមានសុខភាពល្អ៖
ស៊ុត សំបូរវីតាមីន D ហើយការញ៉ាំចូលគ្នា ជាមួយនឹងម្រេច អាចបង្កើនការស្រូបយកកាល់ស្យូម ជាហេតុធ្វើឲ្យឆ្អឹងរបស់បងប្អូនមានសុខភាពល្អ៕

You might also like More from author