ចង់ឲ្យ​ផ្លូវចិត្ត មាន​សុខភាព​ល្អ អ្នកគួរតែ …

(សុខភាព)៖ សុខភាពផ្លូវចិត្តគឺជារឿងសំខាន់ដូចគ្នា នឹងសុខភាពផ្លូវកាយដែរ ដូច្នេះ អ្នកគួរតែធ្វើទៅតាមជំហានខាងក្រោមនេះ ដើម្បីទទួលបានសុខភាពកាន់តែប្រសើរ។ ជាមួយគ្នានេះដែរ សាកលវិទ្យាល័យ Michigan Health System បានណែនាំថា ៖

• ចូរធ្វើអ្វីៗ ដែលអ្នកចូលចិត្តជាទៀងទាត់

• បង្កើតបណ្តាញគាំទ្រមួយ ជាមួយគ្រួសារ និងមិត្តភក្តិ ហើយនៅពេលអ្នកត្រូវការជំនួយ កុំខ្លាចសុំការជួយពីពួកគេអី

• ស្ម័គ្រចិត្តធ្វើការងារក្នុងសហគមន៍របស់អ្នក

• ស្វែងរកវិធីដែលល្អៗ ក្នុងការដោះស្រាយស្ត្រេស និងសើចឲ្យបានច្រើន

• បង្កើតជាគោលដៅពិតប្រាកដ

• មិនត្រូវប្រើថ្នាំ និងគ្រឿងស្រវឹងដោះស្រាយបញ្ហាឡើយ៕

You might also like More from author