ទទួល​ម្នាស់ ជួយ​ប្រឆាំង​រោគផ្តាសាយ

(សុខភាព)៖ ម្នាស់ (Pineapple) ផ្លែឈើដែលមានគុណប្រយោជន៍អាហារច្រើនយ៉ាង ការពិសារជាប្រចាំអាច បង្ការជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ (ជួយបន្ថយសម្ពាធឈាមខ្ពស់) រលាកបំពង់ខ្យល់ ព្រមទាំងជួយ រំលាយអាហារប្រភេទសាច់ បានល្អបង្កើនភាពស្រូបយកអាហារ បំបាត់ការស្រេកទឹកជួយឲ្យរាងកាយមានភាពត្រជាក់ជួយប្រឆាំងរោគផ្តាសាយ។

ប៉ុន្តែការសំខាន់ដែលជួយឲ្យអ្នកពិសារម្នាស់ដោយគ្មានប្រតិកម្ម គឺនៅពេលចិតសំបកចេញហាន់ជាចំនិតៗ ហើយ គួរយកម្នាស់ទៅត្រាំក្នុងទឹកអំបិលប្រហែល ២ ទៅ ៣ នាទីសិន ដើម្បីបំផ្លាះសារធាតុក្លៃខូខយដ៏ និងអង់ស៊ីម ប្រភេទខ្លះៗ ដែលធ្វើឲ្យអ្នកពិសារមានប្រតិកម្ម។ មានតែធ្វើឲ្យកាន់តែឆ្ងាញ់ថែមទៀត។

ក្នុងផ្លែម្នាស់ សម្បូរទៅដោយវីតាមីន A និង C កាល់ស្យូម ផូស្វ័រ ប្រូមេឡែន៕

You might also like More from author