អត្ថប្រយោជន៍​នៃ​ផ្លែឈើ​ក្រៀម

(សុខភាព)៖ យើងសុទ្ធតែធ្លាប់ដឹងមកហើយពីអត្ថប្រយោជន៍នៃផ្លែឈើស្រស់ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាផ្លែឈើ ក្រៀមក៏មានអត្ថប្រយោជន៍ដែរ។

• ទំពាំងបាយជូរក្រៀម៖
ទំពាំងបាយជូរក្រៀមនេះគឺល្អដូចជាទំពាំងបាយជូរស្រស់អញ្ចឹង វាមានសារធាតុដែលអាចជួយប៉ូវឈាមក្នុង រាងកាយអ្នក ជាពិសេសនារីគួរតែបរិភោគមុនពេលមករដូវ និងក្រោយពេលអស់រដូវ វានឹងធ្វើឲ្យអ្នកចៀស ពីជំងឺខ្វះឈាមក្រោយពេលមករដូវ ម្យ៉ាងទៀតវាក៏អាចជួយការពារសម្រស់អ្នកដែរ ជាងនេះទៅទៀត វាមានសារ ធាតុចិញ្ចឹមជាច្រើនដែលអាចជួយធ្វើឲ្យអ្នកមានសុខភាពរឹងមាំ។

• ដំណាប់ដំឡូងផ្អែមក្រៀម៖
នៅក្នុងដំឡូងផ្អែមដែលគេយកមកធ្វើជាផ្លែឈើក្រៀមនេះ វាមានសារធាតុជាច្រើន រួមជាមួយវីតាមីនជាច្រើន ដែលអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយអ្នកឲ្យកាន់តែរឹងមាំ ម្យ៉ាងទៀតវានឹងជួយពន្យារភាពចាស់នៃស្បែក អ្នក ដូចនេះនារីគ្រប់រូបគួរតែពិសារវា។

• ដំណាប់ស្វាយក្រៀម៖
នៅក្នុងដំណាប់ស្វាយនេះមានសារធាតុដែលអាចជួយព្យាបាលជំងឺក្អកអ្នកបាន ជាពិសេសអ្នកដែលមាន ស្លេស្មច្រើន ម្យ៉ាងទៀតវាក៏អាចជួយក្រពះឲ្យរំលាយអាហារបានលឿនដែរ ដោយសារតែវាជួយជំរុញឲ្យក្រពះ និងពោះវៀនអ្នកដំណើរការបានល្អ ថែមទាំងជួយបញ្ចេញជាតិពុលចេញមកក្រៅបានទៀតផង ដូចនេះចូលនារី គ្រប់រូបពិសារវាដើម្បីទទួលបានសុខភាពល្អ។

• ដំណាប់ចេកក្រៀម៖
នៅពេលដែលអ្នកបរិភោគដំណាប់ចេកនេះរួច វានឹងជួយថែរក្សាសម្រស់អ្នកតាមរយៈបញ្ចេញជាតិពុលចេញ មកក្រៅ នោះសុខភាពអ្នកនឹងល្អដូចគ្នា ម្យ៉ាងទៀតចំពោះអ្នកដែលអង្គុយធ្វើការនៅមុខកុំព្យូទ័រ គួរតែបរិភោគ វាមួយថ្ងៃបន្តិច នោះវានឹងជួយការពារភ្នែកអ្នកដូចគ្នា៕

You might also like More from author