បំបាត់​ស្នាម​ប្រេះ​លើកែង​ជើង​នា​រដូវ​រំហើយ

(សុខភាព)៖ មនុស្សដែលមានប្រេះកែងជើង ពេលគេងដណ្តប់ភួយគួរឲ្យរំខានណាស់មែនទេ ហើយពេលពាក់ ស្បែកជើងមិនជិតកែងមើលទៅមិនស្អាត ដូច្នេះលោកអ្នកគួរចំណាយពេលវេលាត្រឹម ២សប្តាហ៍ប៉ុណ្ណោះ ស្នាម ប្រេះទាំងនោះពិតជាបាត់អស់មិនខាន។

១. ក្រោយពេលងូតទឹកហើយ សូមលោកអ្នកយកសាច់ជូរមួយដុំមកដុសនៅម្តុំកែងជើងដែលមានប្រេះបែកនោះ ត្រលប់ទៅត្រលប់មក ៤-៥សារ។ ធ្វើបែបនេះរាល់ថ្ងៃរហូតគ្រប់ ២សប្តាហ៍ ស្នាមប្រេះនោះនឹងបាត់អស់ ជាមិន ខាន។

២. ចូរលាងជើងឲ្យស្អាតហើយរកជ័រម្រ័ក្សណ៍ (គឺចិតយកតែជ័រស្រស់ៗ) មកលាបលើកន្លែង ដែលមានស្នាមប្រេះ នោះរាល់ៗថ្ងៃមុនពេលចូលគេង។

ប្រហែល ១-២សប្តាហ៍ប៉ុណ្ណោះ ស្នាមប្រេះនៅលើកែងជើងរបស់លោកអ្នកនឹងបាត់អស់ជាមិនខាន ហើយបើ ស្នាមបែកនោះទើបនឹងកើតក្នុងពេលថ្មីៗអាចជាដាច់តែម្តង៕

You might also like More from author