ហេតុអ្វី​បាន​ជា​កោសិកា​សំខាន់?

(សុខភាព)៖ ក្រៅពីទឹករាងកាយទាំងមូលគឺត្រូវបង្កើតឡើងពីសារធាតុគីមីដ៏ស្មុគស្មាញយ៉ាងច្រើន។ សារធាតុគីមីទាំងនោះត្រូវបាន បូករួមជាមួយនឹងទឹក ដែលវាត្រូវផ្តុំគ្នាជាក្រុម បង្កើតចំណុចតូចៗដែលហៅថា កោសិកា។

កោសិកានីមួយៗមានរូបរាងដោយឡែកៗពីគ្នា ហើយមានតួនាទីពិសេសនៅក្នុងរាងកាយ។

ជាក់ស្តែង មានកោសិកាជាង៥០ កោដិពាន់លាននៅក្នុងរាងកាយរបស់មនុស្សយើង ហើយ ទ្រង់ទ្រាយនិងរូបរាងនៃកោសិកានីមួយៗគឺអាស្រ័យលើប្រភេទមុខងារដែលវាបំពេញ។

ដោយឡែក មិនដែលមានកោសិកាណាវែងដូចអំបោះទេ ហើយក៏មិនដែលមានកោសិកាណាអាចនាំ ដំណឹងនៅ ជុំវិញរាងកាយតាមប្រព័ន្ធសរសៃប្រសាទដែរ។

គោលិកាក្រហមមានរូបរាងតូចល្អិតខ្លាំងណាស់ ដោយគេអាចមើលឃើញតាមរយៈមីក្រូទស្សន៍តែប៉ុណ្ណោះ ហើយមានទ្រង់ទ្រាយសំប៉ែតមូលដូចជាថាស។ តួនាទីតែមួយគត់នៃកោសិកាឈាន ត្រូវបូកផ្សំជាមួយ នឹងអុកស៊ីហ្សែននៅក្នុងសួត និងត្រូវផ្លាស់ប្តូរអុកស៊ីសែនជាមួយនឹងកាបូនអុកស៊ីតនៅក្នុងជាលិកា។

គោលិកាសមិនមានទ្រង់ទ្រាយទេ ដូច្នេះវាអាចជ្រៀតចូលនចន្លោះកោសិកាដទៃទៀត និបំផ្លាញមេរោគ តូចៗ ដែលចូលលុកលុយ មានដូចជាបាក់តេរីជាដើម។ កោសិកាដទៃទៀត គ្រប់គ្រងការបង្កើតសារធាតុសំខាន់ៗ ដែលហៅថាប្រូតេអ៊ីន៕

You might also like More from author