ហេតុអ្វី​​​បាន​ជា​សីតុណ្ហភាព​ របស់​មនុស្ស​កើន​ឡើង​នៅ​ពេល​មាន​ជំងឺ?

(សុខភាព)៖ រឿងមួយដែលក្រុមវេជ្ជបណ្ឌិតនឹងធ្វើនៅពេលអ្នកមិនសូវស្រួលខ្លួនគឺត្រូវពិនិត្យ មើលសីតុណ្ហភាព អ្នកដោយប្រើទែរ ម៉ូម៉ែត្រ។ គាត់ព្យាយាមពិនិត្យមើលថា តើអ្នកក្តៅខ្លូនដែរឬទេ។

នៅពេលមានសុខភាពល្អ រាងកាយរបស់អ្នកមានសីតុណ្ហភាពជាមធ្យមចំនួន៣៧ អង្សាសេ។

ជំងឺមួយចំនួនធ្វើឲ្យសីតុណ្ហភាពកើនឡើង ហើយយើងហៅសីតុណ្ហភាពដែលកើនខ្ពស់នោះថា ជំងឺគ្រុនក្តៅ។

ដោយឡែក ក្រុមវេជ្ជបណ្ឌិតបានបង្ហាញថា ពេលខ្លះជំងឺគ្រុនក្តៅពិតជាបានជួយយើងឲ្យប្រយុទ្ធប្រឆាំងជាមួយ នឹងជំងឺ។ពីព្រោះវា ធ្វើឲ្យប្រព័ន្ធសរីរាង្គនៅក្នុងរាងកាយសំខាន់ៗមានដំណើរការទៅយ៉ាងលឿន ដោយ រាងកាយ បានផលិតអ័រម៉ូន អង់ស៊ីម និងកោសិកាឈាមយ៉ាងច្រើនផងដែរ។

អ័រម៉ូន និងអង់ស៊ីមគឺជាសារធាតុគីមីដ៏មានប្រយោជន៍នៅក្នុងរាងកាយរបស់យើង ហើយនៅពេលយើងមានជំងឺ វាត្រូវធ្វើការយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ កាលណា ឈាមរបស់យើងរត់កាន់តែលឿន យើងដកដង្ហើមកាន់តែញាប់ ដូច្នេះយើង បញ្ចេញកាកសំណល់ និងសារធាតុពុលនៅក្នុងប្រព័ន្ធរាងកាយរបស់យើង។

គួរបញ្ជាក់ដែរថា ទោះជាវាមានតួនាទីសំខាន់ដើម្បីកំចាត់ជំងឺគ្រុនក្តៅបានឆាប់រហ័សតាមដែលអាចទៅបានក៏ ដោយ ក៏វាបានបំផ្លាញប្រូតេអ៊ីនដែឡសំខាន់នៅក្នុងរាងកាយរបស់អ្នកដែរ៕

You might also like More from author