លាយ​អំបិល និង​ស្ករផឹក​មុន​ពេល​ចូល​គេង​ជួយ​ឲ្យគេង​លក់​ស្រួល

(សុខភាព)៖ ការគេងមិនលក់គឺជាបញ្ហា ទូទៅមួយដែលតែងតែកើតឡើងជាញឹកញាប់ទៅលើមនុស្សជាច្រើន ក្នុងពេល បច្ចុប្បន្ននេះ។

ប៉ុន្តែអ្នកអាចព្យាបាលដោយខ្លួនឯងបាន គ្រាន់តែផ្សំគ្រឿងទេសពីរមុខនៅក្នុងផ្ទះបានបញ្ចូលគ្នា នោះការគេង របស់អ្នកនឹងល្អប្រសើរឡើងវិញ។

អត្ថប្រយោជន៍ចំពោះសុខភាព៖
– ជួយពង្រឹកដល់ប្រព័ន្ធភាពស៊ាំ
– ជួយបំបាត់ការឈឺក្បាល
– ជម្រុញថាមពលរបស់អ្នក
– រក្សាតុល្យភាពក្នុងរាងកាយ
– បំបាត់ភាពតានតឹង

គ្រឿងផ្សំ៖
– អំបិល ២ស្លាបព្រាបាយ

– ស្ករ ១០ស្លាបព្រាបាយ

របៀបលាយ៖
– លាយអំបិល និងស្ករបញ្ចូលគ្នា រួចដាក់វារំងាស់ឲ្យពុះបន្តិចដើម្បីសម្រាប់មេរោគ។
– មុនពេលចូលគេង យកល្បាយនេះតែបន្តិចមកដាក់ក្រោមអណ្តោលរបស់អ្នក រួចទុកឲ្យរលាយ។

គ្រឿងផ្សំពីមុខនេះមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការបំបាត់ភាពតានតឹង និងអាចការពារកោសិកាខូច។ លើសពីនេះទៅទៀតស្ករអាចជួយសម្រួលដល់ការដកដង្ហើម និងការផលិតថាមពល៕

You might also like More from author