ប្រភេទ​​ជីវិត​រស់​នៅ​ក្នុង​ទឹក​ភាគ​ច្រើន​មិន​ត្រូវ​បាន​ស្គាល់​ឡើយ

(សុខភាព)៖ អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់ប្រភេទសត្វនឹងរុក្ខជាតិ២ភាគ៣ ដែលរស់ នៅក្នុងមហាសមុទ្ររបស់ពិភពលោក មិនត្រូវបានអ្នកវិទ្យាសាស្រ្តស្គាល់ ច្បាស់នោះឡើយ។

ក្រុមអ្នកស្រាវជ្រាវដែលបានសរសេរ នៅក្នុងសៀវភៅកំណត់ហេតុជីវសាស្ត្របច្ចុប្បន្ន បានធ្វើការប៉ាន់ស្មានថា មហាសមុទ្រទាំងអស់របស់ពិភពលោកប្រហែលជាមានប្រភេទសត្វ នឹងរុក្ខជាតិជាង ១លានប្រភេទ ហើយមាន តែ២២៦.០០០ប្រភេទតែប៉ុណ្ណោះដែលត្រូវបានគេស្គាល់កន្លងមក ចំណែកឯ ៦៥.០០០ ប្រភេទទៀតមុនត្រូវបាន អ្នកវិទ្យាសាស្រ្តស្គាល់អត្តសញ្ញាណច្បាស់ឡើយ។

ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិក៏បានបង្កើតយុទ្ធនាការសម្រាប់សិក្សាស្រាវជ្រាវពីជីវិតនៅក្នុងទឹក ដែលមានការសហការដោយក្រុមអ្នកជំនាញរាប់រយអ្នកជុំវិញពិភពលោក ហើយលទ្ធផលដំបូងគេបង្អស់របស់ ពួកគេនឹងត្រូវ ចុះនៅក្នុងបញ្ជីប្រភេទជីវិតនៅក្នុងទឹករបស់ពិភពលោកតាមរយៈបណ្តាយទំនាក់ទំនង អេឡិចត្រូនិច ឬ Online៕

You might also like More from author