វិធី​ថែរក្សា​បំពង់​កឲ្យ​នៅ​ល្អ​សំរាប់​អ្នក​ចូល​ចិត្ត​និយាយ​ច្រើន

(សុខភាព)៖ បំពង់កគឺជាផ្នែកដ៏សំខាន់មួយរបស់សារពាង្គកាយរបស់មនុស្ស។ មិនតែប៉ុណ្ណោះវាត្រូវការ ការថែ ទាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការឆ្លងមេរោគ អាការៈឈឺបំពង់ក និងបញ្ហាចំបងដទៃទៀត។

ជាមួយគ្នានេះដែរ បំពង់កគឺជាក្លោងទ្វាដ៏ល្អ ដែលវាជួយការពារសារពាង្គកាយពីមេរោគគ្រោះថ្នាក់ផ្សេងៗ និង ងាយស្រួលក្នុងការធ្វើឲ្យរលាយ នៅពេលដែលបំពង់កត្រូវបានឆ្លងមេរោគក្នុងអំឡុងពេលដែលអ្នកមាន អាការៈ ផ្តាសាយ។

ទោះបីជាយ៉ាងណាក្តី ការថែទាំនៅផ្ទះដោយវិធីសាមញ្ញៗ អាចជួយឲ្យបំពង់ករបស់អ្នកមានសុខភាពល្អ និងជៀសផុតពីបញ្ហាផ្សេងៗបានយ៉ាងមានប្រសឹទ្ធភាព។

•1.អ្នកគួរជៀសវាង ការនិយាយលឺៗ និងស្រែកខ្លាំង ពីព្រោះនឹងនាំឲ្យខូចបំពង់សំលេងរបស់អ្នក។

•2.អ្នកត្រូវទទួលទានតែក្តៅឲ្យបាន ២ ទៅ៣ពែងជាប្រចាំថ្ងៃ។ តែក្តៅជាមួយនឹងទឹកឃ្មុំមួយស្រាព្រាកាហ្វេ អាចជួយបំពង់ករបស់អ្នកស្រស់ថ្លា ជាពិសេសនៅពេលដែលអ្នកមានអាការស្អកក។

•3.អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនជាប្រចាំថ្ងៃ។ ទឹកជួយផ្តល់សំណើមដល់បំពង់ក ដែលវាជួយការពារភាព ស្ងួតបំពង់ក ដែលជាហេតុនាំឲ្យមានការរលាកបំពង់ក។

•4.អ្នកអាចថែរក្សាបំពង់ករបស់អ្នក ដោយការគេងឲ្យបានគ្រប់គ្រាន់ ដែវាអាចជួយធ្វើឲ្យបំពង់ករបស់អ្នក ជៀស ផុតពីបញ្ហាឈឺបំពង់ក។

ជាមួយគ្នានេះដែរ អ្នកត្រូវយកន្សែងត្រជាក់មករុំនៅក នៅពេលដែលអ្នកគេង ព្រោះវាក៏អាចជួយឲ្យបំពង់ករបស់ អ្នកមានសំនើមផងដែរ ដែលនៅពេលដែលអ្នកក្រោកពីគេងមិនធ្វើឲ្យអ្នកមានអាការៈស្ងួតក។

You might also like More from author