អាហារ​​ស្រាប់​មាន​ប្រយោជន៍​សម្រាប់​អ្នក​ខ្វះ​ពេល​គេង

(សុខភាព)៖ កាលីហ្វញ៉ាៈ

ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកបាននិយាយថា សម្រាប់អ្នកដែលគេងនៅពេលយប់មិនបានគ្រប់គ្រាន់ គួរតែ ទទួលទានអាហារទាន់ចិត្តបន្ថែម ដោយនៅក្នុងនោះរួមមាន ប៊ើហ្គើ មានចៀន ដំឡូងចៀន ភីហ្សា ដើម្បីធ្វើការ ផ្លាស់ប្តូរសកម្មភាពនៅក្នុងខួរក្បាលដោយវាត្រូវបានរងគ្រោះដោយសារ ការទទួលទានដំណេកមិនគ្រប់គ្រាន់។

ក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យនៃរដ្ឋកាលីហ្វញ៉ា បានធ្វើការពិនិត្យអំពីជំរើស អាហាររបស់ប្រជាជនដែររស់ នៅទីនោះ ព្រមទាំងធ្វើការប៉ាន់ស្មានអំពីសកម្មភាពរបស់ខួរក្បាលបន្ទាប់ពីការគេងបានពេញមួយយប់ និងការ មិនបានគេង។

ការសិក្សាដែលត្រូវបានចេញផ្សាយនៅក្នុងសៀវភៅទស្សនាវដ្តី កិច្ចសន្ទនាធម្មជាតិ បានរកឃើញថា មនុស្សភាគ ច្រើនបានជ្រើសរើសអាហារបែបរហ័សទាន់ចិត្ត បន្ទាប់ពីការគេងមិនបានគ្រប់គ្រាន់ក្នុងមួយយប់ ដោយវាបាន ធ្វើឲ្យសកម្មភាពនៃខួរក្បាលមានការចុះខ្សោយ។

ដោយឡែក ចំពោះ អ្នកដែលអាចគេងបានគ្រប់គ្រាន់ជាប្រចាំអាចមានរបបចំណីអាហារប្រសើរជាងអ្នកដែលគេងមិនបានគ្រប់គ្រាន់ ព្រមទាំងអាចធ្វើឲ្យពួកគេមានសុខភាពល្អប្រសើរឡើង។

ជាមួយគ្នានេះដែរ ការសិក្សាមួយចំនួនបានបង្ហាញថា យុវវ័យមួយចំនួនត្រូវការគេង ៧ម៉ោងក្នុងមួយយប់ ក្នុង ខណៈពេលដែលអ្នកខ្លះទៀតគេង ៩ម៉ោងក្នុងមួយយប់។ ចំណែកឯកុមារវិញត្រូវការគេង ៩ម៉ោងទើបជាការ ប្រសើរ៕

You might also like More from author