យល់​ដឹង​ពី​អាហារ​ដែល​បណ្តាល​ឲ្យមាន​អាការៈ​ឈឺធ្មេញ

(សុខភាព)៖ ធ្មេញកាចា គឺជាសារធាតុដែលរឹងជាងគេក្នុងរាងកាយរបស់អ្នក ប៉ុន្តែអាហារមួយចំនួនអាចខ្លាំងជាង ធ្មេញនេះទៅទៀត។ នេះគឺជាអាហារដ៏អាក្រក់ទាំង ៧ ដែលអាចបំផ្លាញធ្មេញរបស់អ្នក។

-ភេសជ្ជៈ

អ្នកសាកធ្វើការទស្សន៏ទាយលមើល ថាតើវាជាអ្វី? ស្ករមិនមែនជាអ្នកដែលមានកំហុសធំជាងគេនោះទេ នៅពេលដែលវាក្លាយទៅជា ភេសជ្ជៈមានជាតិហ្កាសដែលមានផលប៉ះពាល់ដល់ធ្មេញ។ ភេសជ្ជៈទាំងនេះ ស្រូបយកជាតិខនិជពីធ្មេញ ដោយសារតែកំរិតនៃជាអាស៊ីតរបស់វា។ យើងកំពុងតែនិយាយអំពី អាស៊ីតកាត់ ដូចជា ផូស្វរិច ក្រូចឆ្មា ម៉ាលិក តាតារិក ហើយនឹង ទឹកក្រូចដែលមានជាហ្គាស។ ពួកវាតាំងអស់នេះ មាន ផលប៉ះពាល់ ប៉ុន្តែតាមការសិក្សា បានបញ្ជាក់ថា ភេសជ្ជៈដែលមានជាតិក្រូចឆ្មា អាចធ្វើឲ្យពុកខ្លាំងជាង កូកាកូឡាដ៏ទៅ២ ទៅ ៥ដង។

-ភេសជ្ជៈកីឡា

ការទទួលទានទឹកនៅពេលធ្វើលំហាត់ប្រាណ ពិតជាសំខាន់ ប៉ុន្តែអ្នកគួរពិនិត្យឡើងវិញ ទៅលើការលើអក ភេសជ្ជៈកីឡា ប្រសិនបើអ្នកមិនមែនជាអ្នកកីឡាអាជីព។ តាមការសិក្សាប្រៀបធៀបពីការធ្វើឲ្យពុកធ្មេញនៃ ភេសជ្ជៈផ្សេងៗគ្នា ៥ប្រភេទ រួមទាំងទឹកផ្លែឈើ សូដា ភេសជ្ជៈកីឡាអាចធ្វើឲ្យមានផល់ប៉ះពាល់ខ្លាំងជាងគេ ពីព្រោះវាមានជាតិអាស៊ីតដែលធ្វើធ្មេញពុកខ្ពស់ជាងគេ។

-ស្ករគ្រាប់ជូរ

នៅក្នុងការសិក្សាប្រៀបធៀបអំពីស្ករគ្រាប់ដែលពេញនិយមដូចជា ស្ករស្វិត ស្ករគ្រាប់ និងស្ករបៀម ទៅនឹង ស្ករគ្រាប់ប្រភេទតែមួយ តែមានរសជាតិជូរ ស្ករគ្រាប់ដែលមានរសជាតិជួរ បណ្តាលឲ្យមានផលប៉ះពាល់ដល់ ធ្មេញខ្លាំងជាងគេ។ អ្នកផលិតស្ករគ្រាប់ បានបន្ថែមនូវជាតិអាស៊ីតជាច្រើន ឬ អាស៊ីតជាច្រើនប្រភេទខុសៗគ្នា ដើម្បីធ្វើឲ្យស្ករគ្រាប់មានជាតិជួរ។ មិនតែប៉ុណ្ណោះ វាគឺជាប្រភេទអាស៊ីតដែលមានឈ្មោះថា “tangy” ដែលវាអាច ធ្វើឲ្យធ្មេញរបស់អ្នកពុក។

-ភេសជ្ជៈប៉ូវកម្លាំង

អ្នកត្រូវការភេសជ្ជៈប៉ូវកម្លាំងមែនទេ? តាមការសិក្សាប្រៀបធៀបភេសជ្ជៈចំនួន៥ប្រភេទ ភេសជ្ជៈប៉ូវកម្លាំងគឺជា ភេសជ្ជៈដែលអាក្រក់បំផុតដែលបានចាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីភេសជ្ជៈសំរាប់កីឡា ពីព្រោះពួកវាមាន លទ្ធភាពតិចតួចដើម្បីរំលាយជាតិអាស៊ីតនៅក្នុងភេសជ្ជៈ។ ម៉្យាងវិញទៀត ភេសជ្ជៈបែបនេះ គឺជាគំនិតអាក្រក់ មួយសំរាប់វ័យជំទង់ និងមនុស្សធំ ដែលធ្មេញរបស់ពួកគេមិនសូវជាហាប់ និង មានជាតិស្ពោធច្រើន។

-ទឹកផ្លែឈើ

ទឹកផ្លែឈើ ជាពិសេសទឹកក្រូចឆ្មា ទឹកប៉ោម និង ទឹកប៊ើរី ត្រូវបានផ្ទុកដោយប្រភេទអាស៊ីតជាច្រើន ដែលធ្វើឲ្យ មានផលប៉ះពាល់ដល់ធ្មេញ។ ជាការពិតណាស់ ទឹកផ្លែឈើមានអត្ថប្រយោជន៏ជាច្រើនសំរាប់មនុស្សទូទៅ ដូចជាផ្តល់នូវវីតាមីន និងសារជាតិ អេនធីអុកស៊ីដេន។ ដូច្នេះហើយចូរអ្នកកុំសំរេចបោះចោលវាចោល ហើយអ្នក គួរតែងាកមកទទួលទានវាវិញយូរៗម្តង។ ការទទួលទានទឹកផ្លែឈើជាញឹកញាប់ អាចជាមូលហេតុធ្វើឲ្យធ្មេញពុក និង សឹក។

-ផ្លែឈើ

តើអ្នកធ្លាប់បានឃើញអ្នកណាម្នាក់ជញ្ជក់ចំនិតក្រូចឆ្នាដែលឬទេ? នេះហើយគឺមូលហេតុដែលវាគឺជា ទំលាប់ អាក្រក់ៈ ផ្លែឈើ ដែលមានដូចជា ក្រូច និង ក្រូចឆ្មា ផ្ទុកទៅដោយជាតិអាស៊ីតដែលធ្វើឲ្យធ្មេញខូច។
មិនតែប៉ុណ្ណោះ ផ្លែប៊ឺរីក៏ជាមួលហេតុមួយដែរ។ ដូច្នេះហើយ អ្នកគួរតែទទួលទានផ្លែឈើបន្ទាប់ពីទទួលអាហាររួច ដើម្បីជួយកាត់បន្ថយជាតិអាស៊ីតនៅក្នុងផ្លែឈើ។

-ទឹកខ្មេះ

ទឹកខ្មេះបង្ហាញនៅកន្លែងជាច្រើនដូចជា ញុំាសាឡាត់ ទឹកជ្រលក់ ចំនិតដំឡូងបារាំងនិង ជ្រក់ ហើយពួកវាទាំង អស់នេះ អាចធ្វើឲ្យធ្មេញរបស់អ្នកមានបញ្ហា។ យោងទៅតាមការសិក្សាបានឲ្យដឹងថា ក្មេងជំទង់ ដែលជារឿយៗ បានប្រើប្រាស់ទឹកខ្មេះនៅក្នុងអាហារ មានគ្រោះថ្នាក់កើនឡើងពី ៣០% ទៅ ៨៥% នៃការធ្វើឲ្យធ្មេញពុក បើប្រៀបធៀបទៅនឹង អ្នកដែលមិនបាប្រើប្រាស់ទឹកខ្មេះ។ ធ្មេញរបស់ក្មេងជំទង់ងាយនឹងឆាប់ខូច ដោយសារតែ ធ្មេញរបស់ពួកគេមិនសូវហាប់។ ប៉ុន្តែវា មានអត្ថប្រយោជន៏សំរាប់អ្នកដែលយល់ដឹងពីការប្រើប្រាស់វា ដោយទឹក ខ្មេះគឺជាវិធីនៃការសម្រក់ទម្ងន់៕

You might also like More from author