រក្សា​​ទម្លាប់​ញញឹម

(សុខភាព)៖ អ្នកមិនអាចជៀសវាងពីជំងឺពុកធ្មេញដែលបណ្តាលមកពីអាហារបានទេ ដូច្នេះអ្នកគួរតែអនុវត្តន៏ នូវវិធីខាងក្រោមដើម្បីកាត់បន្ថយជាតិអាស៊ីតនៅក្នុងមាត់ៈ

1. ជៀសវាងការទទួលទានអាហារសំរ៉ន់ក្នុងចន្ឡោះពេលអាហារ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយជាអាស៊ីត។

2. កុំបៀមភេសជ្ជៈដែលមានជាតិអាស៊ីតនៅក្នុងមាត់។ អ្នកគួរតែបឺតវាតាមបំពង់បឺត ដើម្បីកាត់បន្ថយជាតិអាហារ ចូលក្នុងធ្មេញ។

3.សម្អាតមាត់របស់អ្នកជាមួយ ទឹកស្អាត ឬ ពំពារស្ករកៅស៊ូដែលមានជាតិស្ករតិច បន្ទាប់ពីទទួលទានអាហាររួច។

4.ទទួលទានទឹកដោះគោរដែលមានជាកាល់ស្យូមខ្ពស់ ឬ ហ្វ្រូម៉ា មុនពេល ឬជាមួយអាហារ ដើម្បីជួយរក្សាធ្មេញ ឲ្យរឺងមំា។ ការទទួលទានអាហារដែលមានជាតិដែកខ្ពស់ ដូចជា ថ្លើម ផ្កាប្រូខូលី ក៏អាចជួយឲ្យធ្មេញរឹងមាំដែរ។

5. ប្រសិនបើអ្នកចង់ទទួលអាហារដែលមានជាតិអាស៊ីត ឬក៏ភេសជ្ជៈ ត្រូវចាំ៣០នាទីសឹមដុសធ្មេញ។

6. ប្រើប្រាស់ថ្នាំដុសធ្មេញដែលមានជាតិ ហ្វ្លអ័ររ៉ាយ ដើម្បីជួយឲ្យធ្មេញរឹងមាំ។

7.អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទៀងទាត់៕

You might also like More from author