យល់​ដឹង​ពី​ជំងឺ​មហារីក​សុដន់

(សុខភាព)៖ ធម្មតាដោះតែងទន់ណែនស្មើ មិនមានដុំពកអ្វីក្នុងដោះទេ។ បើសិនជាស្ទាបទៅឃើញដោះ របស់ខ្លួន មានដុំពករឹង ឬស្នាមអ្វីមួយក្រោមស្បែកងាយហូរ ឈាមនៅពេលប៉ះវា ឬក៏បូសតូចមួយអណ្តែតដូចផ្សិត អ្នកត្រូវ ប្រយ័ត្ននោះ អាចជាការលេចឡើងនូវរោគមហារីកដោះ។ បើសិនរកឃើញជាមុននូវរោគ សញ្ញាមហារីកដោះ
អ្នកត្រូវព្យាបាលយ៉ាងរូសរាន់ទើបអាចរស់រានបានយួរ។

តែបើសិនចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ទោះបីជាដោះបានកាត់ចោលនិងព្យា បាលដោយថ្នាំគីមីទាំងឡាយ ដោយកាំរស្មីអ៊ីចក៏ដោយ ក៏សុខភាពចុះទ្រុឌទ្រោមយ៉ាងឆាប់រហ័សដែរ។

ឆ្លងទន្លេរួច ពេលអោយកូនបៅម្តងៗ ត្រួវយកកន្សែងពោះគោជ្រលក់ទឹក ក្តៅឧណ្ឌៗ ជូតក្បាលដោះអោយស្អាត ច្របាច់ទឹកដោះដំបូងនោះចោលបន្តិច ហើយយកម្រាមដៃរិតថ្នមៗ ដើម្បីះអោយទឹកដោះចេញងាយ។

ត្រូវអោយកូនបៅដោះទាំងសងខាងដូចគ្នា បៅអស់ម្ខាងហើយអោយបៅម្ខាង ទៀត។ ពេលដោះមានកើតមេរោគ មិនត្រុវយកស្លឹកឈើផ្សេងៗមកបិទបំពោកពី លើក្បាលដោះ ឬលាយថ្នាំផ្សេងៗឡើយ។

ពិសេសបំផុតមិនត្រូវចាក់ថ្នាំដោយគ្មានការបញ្ជាពីគ្រូពេទ្យព្រោះថ្នាំខ្លះអាចធ្វើអោយអន់ទឹកដោះ។ យកល្អគួរ អញ្ជើញទៅមន្ទីពេទ្យដើម្បីពិនិត្យ។

ក្រោយពេលអោយកូនបៅ ទឹកដោះដែលសល់គូរច្របាច់ចោល ហើយជូតក្បាលដោះអោយស្អាតដោយកន្សែង ពោះគោ ជ្រលក់ទឹកក្តៅឧណ្ឌៗ មានលាយទឹកអប់ ឬទឹកអាល់កុលមីនបន្តិច៕

You might also like More from author