រដូវក្តៅ​ឈាន​ចូល​មក​ដល់! ចូរថែ​រក្សា​ស្បែក​ឲ្យបាន​ល្អ

(សុខភាព)៖ នៅពេលឈានដល់រដូវក្តៅម្តងៗ វាមិនត្រឹមតែធ្វើឲ្យស្បែកអ្នកទទួលរងការប៉ះពាល់ប៉ុណ្ណោះទេ តែវាថែមទាំងនាំជំងឺមួយចំនួន មកឲ្យអ្នកបន្ថែមទៀតផង។ អ្នកជំនាញផ្នែកជំងឺសើស្បែកបានឲ្យដឹងថា នៅរដូវក្តៅគួរប្រយ័ត្នបញ្ហាស្បែក៤ចំនុចដូចខាងក្រោមៈ

១. ស្បែករលាកដោយសារកម្តៅថ្ងៃៈ

កម្តៅថ្ងៃគឺជារឿងមួយ អាចធ្វើឲ្យស្បែករលាក និងអាចបង្កឲ្យក្លាយជាជំងឺមហារីកស្បែកបានផងដែរ។ ជាពិសេស អ្នកដែលចូលចិត្តលេងទឹកសមុទ្រ ព្រោះទឹកនិងខ្សាច់ធ្វើឲ្យកាំរស្មី UV ជះខ្លំាងជាងមុនរហូតដល់ទៅ ៤ដង។ ដូច្នេះនៅពេលដែលអ្នកប៉ះនឹងកម្តៅថ្ងៃ អ្នកគួរលាបក្រែមការពារកម្តៅថ្ងៃយ៉ាងតិចឲ្យបានមុនមួយម៉ោង និងលាប ក្រែមបន្ថែមពីលើរាល់ ២ទៅ ៣ម៉ោងម្តង។ ម្យ៉ាងទៀតអ្នកគួរប្រើក្រែមលាបស្បែកឲ្យសមស្របនិងសភាពស្បែក រួមទាំងការប្រើប្រាស់ផងដែរ។ជាពិសេសប្រសិនបើបានPA+ គឺកាន់តែប្រសើរព្រោះវាអាចការពារកាំរស្មីUVAបាន។

២.ចែងថ្ងៃៈ

អ្នកកើតជំងឺនេះនឹងកើតមានកន្ទួលរមាស់នៅតាមបរិវេណរាងកាយ ដែលប៉ះនឹងពន្លឺថ្ងៃ។ ពេលខ្លះវាមិនឡើង កន្ទួលភ្លាមៗនៅពេលប៉ះពន្លឺថ្ងៃឡើយ តែវាអាចកើតមានបន្ទាប់ពីពេលប៉ះកម្តៅថ្ងៃរួច ប្រហែលកន្លះម៉ោង ឬ១ ម៉ោង ដោយភាគច្រើនវាកើតមានតែនៅចំពោះរដូវក្តៅតែប៉ុណ្ណោះ។

៣. រមាស់ ដោយសារញើសៈ

ញើសមានជាតិប្រៃ ទើបវាអាចបណ្តាលឲ្យកើតមានអាការរមាស់ នៅពេលដែលបែកញើសម្តងៗ។ អ្នកខ្លះកើត មានអាការប្រតិកម្មជាមួយនឹងញើសខ្លួនឯង ដោយមានការរមាស់និងកន្ទួលៗ។ ដូច្នេះអ្នកគួរស្ថិតនៅកន្លែង ត្រជាក់ ឬងូតទឹកជម្រះខ្លួនឲ្យបានស្អាត កុំបណ្តោយឲ្យខ្លួនស្អិតៗដោយសារញើស។

៤. ជំងឺរើមៈ

នៅពេលដែលអ្នកហាលថ្ងៃយូរពេក វាអាចជំរុញឲ្យមេរោគរីកធំធាត់ និងបង្កឲ្យក្លាយជាជំងឺរើមបាន។ ក្នុងករណីនេះអ្នកអាចបន្ថយអាការ ដោយការទទួលទានថ្នាំ ប៉ុន្តែ ចំពោះតែអ្នកដែលកើតជំងឺរើមប៉ុណ្ណោះ៕

You might also like More from author