ការ​ត្រូវ​កម្តៅ​ថ្ងៃល្អ​ចំពោះ​ស្បែក ផ្ទុយ​ទៅ​វិញ​ក៏នាំ​ឲ្យមាន​ជំងឺ​មហារីក​ដែរ

(សុខភាព)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកបាននិយាយថា នៅពេលនេះ រដូវក្តៅ ក៏ប៉ុន្តែសកម្មភាពនៃការ អាំងថ្ងៃក៏នៅតែបន្ត ដោយសារបច្ចេកវិទ្យាទំនើបនៃម៉ាស៊ីនអាំងថ្ងៃ។

លោក Gery Guy ដែលជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានគ្រប់គ្រងនិងការពារជំងឺនៅក្នុងរដ្ឋអាត្លង់តាសហរដ្ឋអាមេរិក បានធ្វើការវិនិច្ឆ័យថា ការអាំងថ្ងៃរបស់ស្រ្តីវ័យក្មេងជនជាតិអាមេរិក ដោយប្រើប្រាស់កម្តៅសិប្បនិម្មិតនៃឧបករណ៍ អាំងថ្ងៃអាចនាំឲ្យមានអត្រាគ្រោះថ្នាក់នៃការកើតជំងឺមហារីកមានការកើនឡើង។

ដោយឡែក ស្រ្តីវ័យក្មេងដែលនិយមនៅក្នុងការអាំងថ្ងៃតាមវិធីសាស្រ្តនេះ ភាគច្រើនមានអាយុចាប់ពី ១៨ ទៅ ៣៤ ឆ្នាំ។ ការសិក្សាដែលបានចេញផ្សាយនៅក្នុងសៀវភៅទស្សនាវដ្តីវិជ្ជាពេទ្យ JAMA បានរកឃើញថា ស្រ្តីមួយ នាក់ បានទៅអាំងថ្ងៃសិប្បនិម្មិតនេះច្រើនជាង ១០ដងក្នុងមួយឆ្នាំ។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ការអាំងថ្ងៃដោយប្រើពន្លឺថ្ងៃសិប្បនិម្មិតនេះអាចបង្កើន គ្រោះថ្នាក់នៃកើតជំងឺមហារីក ដែលជាពិសេសគឺជំងឺមហារីកស្បែក៕

You might also like More from author