តើ​អ្នក​មាន​ជំងឺ​ឬសដូង​បាតរុំា​រ៉ៃគួរ​ទទួល​ទាន​អាហារ​បែប​ណា?

(សុខភាព)៖ ជំងឺឬសដូងបាត ឬសរសៃឈាមរលាកនៅលើរន្ធគូថ ភាគច្រើនអាចកើតឡើងមនុស្សដែលមាន អាយុ ៥០ ឆ្នាំឡើងទៅ។ រោគសញ្ញាមានការប្រែប្រួល ប៉ុន្តែអាចរួមមានការឈឺចាប់រន្ធគូថ និងរមាស់ ព្រមទាំង មានការរីករាលដាលដល់ពោះវៀនធំ ដោយមានធ្លាក់ឈាមនៅពេលបត់ជើងធំ។ មូលហេតុដែលបណ្តាល ឲ្យមានជំងឺឬសដូងបាទរួមមាន ការមានផ្ទៃពោះ, ការធាត់, ការអង្គុយយូរ,បញ្ហារំលាយអាហាររ៉ាំរ៉ៃ និងរបបអាហារ ដែលមានកម្រិតជាតិសរសៃទាប ។

តែទោះជាយ៉ាងណាក្តី ការប្រើប្រាស់ថ្នាំ និងការផ្លាស់ប្តូររបបអាហារអាច ជួយការពារឬបន្ថយរោគសញ្ញា និងព្យាបាលជំងឺនេះបាន ដោយក្នុងនោះរួមមាន៖

-ទទួលទានទឹកដោះគោជូរ ឬយ៉ាអួរ

ទឹកដោះគោ ឬយ៉ាអួរ ដែលជាភេសជ្ជៈទឹកដោះគោផ្តល់នូវប្រូតេអ៊ីន ព្រមទាំងមានប្រសិទ្ធភាព ជួយជំរុញ ឲ្យប្រព័ន្ធរំលាយអាហារ និងមុខងារប្រព័ន្ធភាពស៊ាំមានសុខភាពល្អ។ យោងតាមសាកលវិទ្យាល័យវេជ្ជសាស្ត្រ Maryland បានអោយដឹងថា សារជាតិ ប្រូបាយអូទិច Probiotics នៅក្នុងទឹកដោះគោ ឬយ៉ាអួរ អាចជួយការពារ ឬព្យាបាលជំងឺឬសដូងបាត បានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីទទួលបានលទ្ធផលល្អបំផុត គួរទទួលទឹកដោះគោ ឬយ៉ាអួរ ដែលផ្ទុកនូវសារធាតុសកម្ម ដូចជា lactobacillus ឬ bifidus។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាច ជួយកាត់បន្ថយការខ្វះជាតិទឹក និងជួយជំរុញដល់ចលនាពោះវៀនផងដែរ។

-ទទួលទានបន្លែ និងផ្លែឈើ

ការទទួលទាន ផ្លែឈើ និងបន្លែផ្តល់នូវសារធាតុចិញ្ចឹមដ៏មានតម្លៃ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ព្រមទាំងផ្តល់សារធាតុរាវ ដែលជួយបន្ថយការទល់លាមក។ ក្នុងនាមជាអាហារដែលសំបូរជាតិសរសៃ ផ្លែឈើ និងបន្លែក៏អាចកាត់បន្ថយការឈឺចាប់ពេលបន្ទោរបង់ និងការឈឺចាប់អំឡុងពេលពោះវៀនធំធ្វើចលនាផងដែរ។ ជាមួយគ្នានេះដែរ ផ្លែឈើ និងបន្លែដែលមានជាតិសរសៃខ្ពស់ រួមមាន ផ្លែល្ហុង ផ្លែប៉ោម ផ្លែបឺ សណ្តែកបៃតង បន្លែបៃតង នឹងបន្លែបៃតងចាស់ ជាដើមស្លឹ។

-គ្រាប់ធញ្ញជាតិ

ដោយសារតែធញ្ញជាតិទាំងមូលមានផ្ទុកនូវសារធាតុចិញ្ចឹម ហេតុដូច្នេះហើយពួកវាអាចផ្តល់ជាតិសរសៃ ជាតិប្រូតេអ៊ីនច្រើនជាអាហារដទៃទៀត។ មនុស្សភាគច្រើនមិនបានបំពេញតាមតម្រូវការជាតិសរសៃប្រចាំថ្ងៃរបស់ពួកគេ ដែលមានចាប់ពី 21 ទៅ 38 ក្រាមនៃជាតិសរសៃក្នុងមួយថ្ងៃនោះទេ។ ដោយឡែក អាហារដែលសម្បូរទៅដោយជាតិសរសៃ និងប្រូតេអ៊ីនច្រើន ដូចជាម្សៅអង្ករ នំប៉័ង ស្រូវអង្ករវែង ស្រូវអង្ករ និងពោតលីង។

-សារធាតុរាវ

ដើម្បីបងា្ករ ឬកាត់បន្ថយរោគសញ្ញានៃជំងឺឬសដូងបាត ដែលទាក់ទងទៅនឹងរបបអាហារ ដែលមានជាតិខ្លាញ់ទាប គួរទទួលទានទឹក ឬវត្ថុរាវផ្សេងទៀតក្នុងមួយថ្ងៃឲ្យបានគ្រប់គ្រាន់។ អ្នកគួរញ៉ាំទឹកដោះគោយ៉ាងហោចណាស់ ៨ ពែង ឬ 64 អោនជារៀងរាល់ថ្ងៃ ដែលក្នុងនោះអ្នកអាចទទួលទានទឹកទឹកដោះគោ ទឹកផ្លែឈើ ឬទឹកបន្លែ ទឹកប៉េងប៉ោះ ឬស៊ុបមាន់ ទឹកទំពាំងបាយជូរជាដើម។ គួរចងចាំថាទឹកផ្លែឈើ និងបន្លែផ្ទុកជាតិសរសៃតិចជាងផ្លែឈើស្រស់ទាំងមូល។ ដោយឡែក អ្នកគួរចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងជាតិស្ករខ្ពស់ដែលអាចផ្តល់ជាតិទឹកតិច និងអាចធ្វើឲ្យឡើងទំងន់៕

You might also like More from author