ការ​​មាន​ផ្ទៃពោះ​ធ្វើ​ឲ្យ​ទំហំ​ជើង​របស់​ស្រ្តី​លូត​ឡើង

(សុខភាព)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកបានអះអាងថា ស្រ្តីភាគច្រើនតែងតែមានការប្រែប្រួលនៃទំហំ និងទ្រង់ទ្រាយប្រអប់ជើងរបស់នាង នៅពេលមានផ្ទៃពោះ។

ការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុងសៀវភៅទស្សនាវដ្តី សុខភាពរាងកាយ បានធ្វើសេចក្តីរាយការណ៍ថា ទំហំជើងរបស់ស្រ្តីមិនត្រឹមតែមានការកើនឡើង នៅក្នុងអំឡុងពេលពេលមានផ្ទៃពោះនោះទេ សូម្បីតែ ភាពកោងរបស់បាតជើងក៏មានលក្ខណៈរាបស្មើរជាងមុនដែរ។

ដោយឡែក ការសិក្សាទៅលើ ស្រ្តីមានផ្ទៃពោះចំនួន ៤៩នាក់ ព្រមទាំងធ្វើការប្រមូលស្ថិតិ​នៃការប្រែប្រួលរបស់ពួកគេទាំងនោះផងដែរ។ ម្យ៉ាងវិញទៀត ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ពី ៦០ ទៅ ៧០ភាគរយ នៃស្រ្តីនៅក្នុងការធ្វើតេស្តនេះ គឺមានប្រវែងជើងវែងជាងមុន ព្រមទាំងមានទំហំទទឹងធំជាងមុនកន្លះអ៊ីង ហើយកំនោងនៃបាតជើងក៏មានការរាបជាងមុនដែរ។

គួរបញ្ជាក់ដែរថា ការប្រែប្រួលនៃទំហំជើងរបស់ស្រ្តីមានផ្ទៃពោះនេះ គឺកើតឡើង​នៅពេលដែលពួកគេបានពពោះជាលើកដំបូងតែប៉ុណ្ណោះ ចំណែកឯការមានផ្ទៃពោះនៅលើកកក្រោយទៀត ប្រអប់ជើងពួកគេនឹងមិនមានការលូតលាស់ទៀតឡើយ៕

You might also like More from author