ស្រា​ទំពាំងបាយ​ជូរ​ជួយ​ប្រឆាំង​ជាតិ​ខ្លាញ់

(សុខភាព)៖ ថ្មីៗនេះ តាមការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្រ្តគីមី ក្រុមអ្នកវិទ្យាសាស្រ្តនៃ សកលវិទ្យាល័យ Purdue បានរកឃើញសារធាតុម្យ៉ាងនៅក្នុងស្រាទំពាំងបាយជូរ ដែលអាចរារាំងលទ្ធផលនៃកោ សិកាជាតិខ្លាញ់មិនទាន់ពេញវ័យ មិនឲ្យវិវឌ្ឍន៍លូតលាស់បាន។

ដូចគ្នានឹងសារធាតុ Resveratrol ក្នុងស្រាទំពាំងបាយជូរ ដែលជួយក្នុងបញ្ហាបេះដូង ត្រូវបានក្រុមអ្នកស្រាវជ្រាវ ជឿជាក់ថា អាចជួយការពាររាងកាយប្រឆាំងមហារីក ជំងឺបេះដូង និងជំងឺពាក់ព័ន្ធសសៃរប្រសាទដោយ Resveratrol តាមការស្រាវជ្រាវ បានឲ្យដឹងថា Piceatannol ពិតជាធ្វើឲ្យប្រែប្រួលរយៈពេលនៃការបង្ហាញហ្សែន។

មុខងារនៃហ្សែន និងសកម្មភាពរបស់អាំងសូលីន អំឡុងដំណើរការនៃបម្រែបម្រួលកោសិកាខ្លាញ់ ដំណាក់កាល ដំបូង ទៅជាកោសិកាខ្លាញ់ពេញវ័យ ហើយតាមរយៈវត្តមាននៃ Piceatannol អ្នកអាចឃើញពីការពន្យារ ឬការ រារាំងដំណើរការនេះ។ មានន័យថា សមាសធាតុនេះមានតួនាទីប្រឆាំងដំណើរការនៃកោសិកា ជាតិខ្លាញ់ដែល មិនទាន់ធំធាត់ និងកំពុងវិវឌ្ឍន៍ជាកោសិកាខ្លាញ់ពេញវ័យ។

Piceatannol ក្រៅពីមានក្នុងស្រាទំពាំងបាយជូរ វាក៏មានក្នុងគ្រាប់នឹងសំបកទំពាំងបាយជូរក្រហម ផ្លែប្លូបើរី ផងដែរ។ កាលពីដើមឆ្នាំនេះ ការសិក្សាដែលចុះផ្សាយនៅក្នុងទស្សនាវដ្តីសុខភាពស្រ្តីបានរកឃើញថា ការទទួល ទានស្រាទំពាំងបាយជូរក្រហម នៅក្នុងបរិមាណមធ្យមអាចជួយកាត់បន្ថយការប្រឈមមុខ នឹងជំងឺមហារីកសុដន ផងដែរ។ លទ្ធផលទាំងនេះជំរុញឲ្យអ្នកវិទ្យាសាស្រ្តធ្វើការណែនាំដល់ស្រ្តីឲ្យពិចារណាទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរដើម្បីប្រយោជន៍សុខភាព៕

You might also like More from author