ភេសជ្ជៈ​របស់​អង្គការ​ណាសា ជួយ​ឲ្យស្បែក​ក្មេងជាងវ័យ

(សុខភាព)៖ តាមការសិក្សាថ្មីមួយ បានរកឃើញថា ភេសជ្ជៈ AS10 ចំនួនពីកូនកែវក្នុងមួយថ្ងៃ បានធ្វើឲ្យស្នាម អុជខ្មៅនៅលើផ្ទៃមុខដែលកើតចេញពីកម្តៅ របស់អ្នកចូលរួម១៨០នាក់ ត្រូវបានកាត់បន្ថយ ៣០ភាគរយ រីឯស្នាមជ្រីវជ្រួញថយ ១៧ភាគរយ។ នេះដោយសារភសជ្ជៈ AS10 លាយចម្រុះនូវផ្លែឈើដូចជា Cupuacu ,acai ,acerda ,prinkly pear និង yumberry ព្រមទាំងតែបៃតងនិងទឹកទទឹម។

ជាមួយគ្នានេះដែរ ភេសជ្ជៈនេះ មានតម្លែក្នុងមួយដបចំនុះ ៧៥០ មីលីលីត្រ ប្រមាណជា ៥០ដុល្លារសហរដ្ឋ អាមេរិក។ យោងទៅតាមលោក Aaron Barson ដែលជាអ្នកស្រាវជ្រាវបានឲ្យដឹងថា ស្បែកគឺជាជាលិការាងកាយ ដំបូងបំផុត ដែលប៉ះនឹងកាំរស្មីយូវី ហើយធ្វើឲ្យកើតភាពតានតឹងលើស្បែក ដែលបញ្ហានេះអាចកែសម្រួលនិង ជួសជុលខ្លូនឯងបានយ៉ាងឆាប់រហ័ស ដោយការទទួលទាន AS10។ ទោះជាយ៉ាងណាក្តី ការសិក្សាទ្រងទ្រាយធំ និងត្រូវគ្រោងធ្វើ ដើម្បីអង្កេតតាមដានមើលថា តើឥទ្ធិពលនេះមានរយៈពេលប៉ុណ្ណា។

ហើយការទទួលទាន AS10 នៅក្នុងរយៈពេលយូរអាចធ្វើឲ្យស្បែកកាន់តែប្រសើរដែលឬអត់។ តាមការសិក្សា លើសត្វកណ្តុរ ពីសមាសធាតុ ក្នុង AS10 ដែលចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ កាលពីឆ្នាំមុន បានរកឃើញថា សត្វកណ្តុរដែលត្រូវវិទ្យុសកម្ម កម្រិតខ្ពស់ ហើយទទួលទានភេសជ្ជៈនេះ មានអត្រារស់រានមានជីវិត ៨០ភាគរយ ក្នុងរយៈពេល២៥០ថ្ងៃ ធៀបនឹង ៣០ភាគរយ នៃក្រុមសត្វកណ្តុរដែលមិនបានទទួលទានសារធាតុនេះ៕

You might also like More from author