ផ្លែល្ពៅ​មាន​ប្រភព​មក​ពីណា?

(សុខភាព)៖ ល្ពៅគឺជារុក្ខជាតិដែលមានគុណសម្បត្តិ ជាប្រយោជន៏ដល់មនុស្សយ៉ាងច្រើនលើសលប់ ទាំងធ្វើជា អាហារ បង្អែមបានគ្រប់រូបបែប ផ្តល់នូរសារធាតុអាហារសំខាន់ជាច្រើន រួមទាំងមានសព្វគុណខាងផ្នែកថ្នាំ ព្យាបាលរោគផ្សេងៗមួយចំនួនផងដែរ។

ល្ពៅក្រៅពីជារបស់ល្អ មានតំលៃថោកថែមទាំងអាចរកទិញបានយ៉ាងងាយ ព្រោះអ្នកស្រុកនិយម ដាំច្រើននៅ តាមគេហដ្ឋាន ឬចំការជាលក្ខណៈគ្រួសារ ឬសំរាប់ធ្វើអាជីរកម្ម។

ល្ពៅជារុក្ខជាតិម្យ៉ាងដែលមានប្រភពកំណើតមិនច្បាស់លាស់។ អ្នកខ្លះថាវាមានប្រភពមកពីអេហ្ស៊ីប ឬ ទីក្រុងរ៉ូម ដែលមានកំណើតតាំងពីសម័យអេហ្ស៊ីបបុរាណ ឬសម័យអាណាចក្ររ៉ូម និងបាប៊ីឡូន ប៉ុន្តែពុំមានឯកសារណា បញ្ជាក់ច្បាស់លាស់ទេ។ ល្ពៅជាប្រភេទរុក្ខជាតិដើមវល្លិ៍ វារនៅលើដីជារុក្ខជាតិដែលចូលចិត្តិថ្ងៃដាំដុះបានល្អ ក្នុងគ្រប់ប្រភេទដី តែចូលចិត្តដីផុសៗ។ គេអាចពង្រីកពូជរបស់វា ដោយការប្រើគ្រាប់។ វាផ្តល់ផលល្អ និងលូត លាសល្អបំផុតនៅរដូររងារ៕

You might also like More from author