វិធី​ធ្វើឲ្យ​ស្បែកស​យ៉ាង​ឆាប់​រហ័ស​តាម​បែប​ធម្មជាតិ

(សុខភាព)៖ មានរាប់ពាន់វិធីដែលអាចធ្វើឲ្យស្បែករបស់អ្នកសស្អាតតាមបែបធម្មជាតិដែលអ្នកអាច ព្យាយាម ធ្វើវានៅគេហដ្ឋានរបស់អ្នក ហើយអ្នកអាចទទួលបានលទ្ធផលមួយយ៉ាងមានប្រសឹទ្ធភាព។ ក្នុងអត្ថបទមួយនេះ យើងនឹងពន្យល់អ្នកអំពីវិធីធ្វើឲ្យស្បែកសយ៉ាងឆាប់រហ័រតាមបែបធម្មជាតិ។

ចូរកត់សំគាល់ថា ការចាំពន្លឺពីព្រះអាទិត្យធ្វើឲ្យស្បែកបាត់បង់ជាតិសំណើម។ ហើយនេះគឺជាពេលដែលស្បែក ទទួល នូវជាតិមេឡានីនច្រើនជាងមុន ដែលវាអាចបង្កឲ្យមានស្នាមខ្មៅនៅលើស្បែក។ ស្នាមអ៊ុតខ្មៅទាំងនេះ អាចធ្វើឲ្យស្បែកមានស្នាមជាំខ្មៅៗ ម្យ៉ាងវិញទៀតអ្នកដែលមានស្បែកសដោយសារតែប្រើប្រាស់ផលិតផលតាម បែបធម្មជាតិ អាចជួយឲ្យស្បែកមានសំណើម និងជួយកាត់បន្ថយផលអាឡក់ស៊ីផ្សេងៗ។

ជាដំបូង ជឿជាក់ថាអ្នកបានងូតទឹកលាងស្បែក២ដងក្នុងមួយថ្ងៃដោយប្រើប្រាស់សាប៊ូ និងក្រណាត់ដុសខ្លួន ពីព្រោះការប្រើប្រាស់ក្រណាត់ដុសខ្លួនអាចជួយជំរុះកោសិកាងាប់ដែលមាននៅលើស្បែកចោល។

បន្ទាប់មក លាបទឹកក្រូចឆ្មា និង ប៉េងប៉ោះនៅលើស្បែករបស់អ្នកជារៀងរាល់ព្រឹកមុនពេលងូតទឹក។ ដើម្បីធ្វើ ទឹកក្រូចឆ្មា និង ប៉េងប៉ោះ អ្នកត្រូវលាយចំនិតប៉េងប៉ោះស្តើងៗជាមួយនឹងទឹកក្រូចឆ្មា បន្ទាប់មកយកចំនិត ប៉េងប៉ោះដែលស្តើងៗនោះទៅដាក់លើស្បែករបស់អ្នក ហើយទុកវាចោលពី ១០ ទៅ ១៥នាទី។

បន្ទាប់មក ចូរអ្នកលាងស្បែករបស់អ្នកចេញដោយប្រើ សាប៊ូទឹក។ អ្នកគួរកត់សំគាល់ថា ទឹកក្រូចឆ្មា និងប៉េងប៉ោះ អាចធ្វើឲ្យស្បែករបស់អ្នកភ្លឺស្រស់ថ្លា។

ជាមួយគ្នានេះដែរ មុនពេលដែលអ្នកចូលគេង អ្នកគួរតែលាបទឹកក្រូចឆ្នាជាមួយនឺងទឹកឃ្មុំ ដោយអ្នកគ្រាន់តែ លាយទឹកឃ្មុំជាមួយនឹងទឹកក្រូចឆ្មាជាមួយនឹងបរិមាណសមល្មម។ បន្ទាប់មក លាបវានៅលើស្បែករបស់អ្នក ហើយទុកចោលពី១០ទៅ១៥នាទី។ បន្ទាប់មកទៀត លាងចេញជាមួយនឹងទឹកក្តោះឧណ្ណៗ។ ទឹកឃ្មុំជួយធ្វើឲ្យ ស្បែករក្សាជាតិសំណើម។

ប្រសិនបើស្បែករបស់អ្នកស្ងួត អ្នកគួរតែបិទបន្ទាលកន្ទុយក្រពើ ២ដងក្នុងមួយថ្ងៃបន្ទាប់ពីអនុវត្តន៏នូវវិធីខាងលើ ហើយ ដែលវាជួយធ្វើឲ្យស្បែករលោង និង មិនអោយស្បែកងាយនឹងអាឡាក់ស៊ី និងរមាស់៕

You might also like More from author