វិធី​ម៉ាស្សា​មុខឲ្យ​ទទួល​បាន​ផលល្អ

(សុខភាព)៖ ការម៉ាស្សាមុខអាចធ្វើឲ្យស្បែកមុខរបស់អ្នកមានអារម្មណ៍ធូរស្រាល ប៉ុន្តែបើអ្នកចង់ឲ្យទទួលបាន ប្រយោជន៍ច្រើនជាងនេះ អ្នកគួរអនុវត្តន៍តាមការណែនាំដូចខាងក្រោមៈ

ដំបូងអ្នកគួរម៉ាស្សាស្បែកមុខស្រាលៗ ដើម្បីជំរុញកោសិកាស្បែក ឲ្យស្រស់ថ្លា និងអាចស្រូបយកសារធាតុបំប៉ន បានល្អ។ បន្ទាប់មក អ្នកត្រូវលាងមុខ ដោយប្រើទឹកក្តៅឧណ្ណៗជាមុន ដើម្បីឲ្យរន្ធបើក និងស្រូបយកសារធាតុ ដែលទទួលបានពីការម៉ាស្សាមុខដោយការលាបម៉ាស បានយ៉ាងពេញលេញ។

បន្ទាប់ពីការម៉ាស្សា និងបិទម៉ាសរួចហើយ អ្នកគួរទុកវាចោលចំនួន ១៥ ទី ២០នាទី ដោយអ្នកអាចគេង ដើម្បីរាង កាយធូរស្បើយ។ នៅពេលដល់ពេលលាងសម្អាតមុខចេញ អ្នកគួរលាងដោយប្រើទឹកត្រជាក់ ដើម្បីរន្ធរោមបិទ និងធ្វើឲ្យអ្នកមានអារម្មណ៍ថា ស្បែកមុខស្រស់ស្រាយជាងមុន៕

You might also like More from author