ហេតុអ្វី​បាន​ធ្វើឲ្យ​បែក​ញើស?

(សុខភាព)៖ ការបែកញើសគឺជាវិធីមួយដែលយើងរក្សារាងកាយរបស់យើងនៅក្នុងសីតុណ្ហភាព មួយល្អធម្មតា ប្រហែល ៣៧អង្សាសេ។ នៅពេលយើងក្តៅពេកសរសៃឈាមនៅក្នុងស្បែករបស់យើងចំហ ដើម្បីធ្វើឲ្យកម្តៅ បន្ថែមនេះ សាយភាយចេញ ហើយក៏នឹងជួយឲ្យការបែកញើសរបស់យើងឆាប់ស្ងួត។

ការបែកញើសដូចជាការងូតទឹកផ្កាឈូកដែលលាងជម្រះរាងកាយចេញពីខាងក្នុង។ ជាមួយគ្នានេះដែរ សារធាតុរាវហូរចេញមកតាមរយៈរន្ធតូចល្អិតរាប់លាននៅក្នុងស្បែកក្នុងទម្រង់មួយនៃតំណក់ទឹកដ៏តូចបំផុត។
ម្យ៉ាងវិញទៀត តំណក់ទាំងនេះហូតយ៉ាងឆាប់រហ័ស និងធ្វើឲ្យរាងកាយត្រជាក់នៅពេលចាំបាច់៕

You might also like More from author