វីរុស និង បាក់​តេរី​ខុសគ្នា​យ៉ាង​ដូចម្តេច?

(សុខភាព)៖ ទាំងវីរុស និងបាក់តេរី គឺជាមេរោគដែលអាចបង្កជំងឺយ៉ាងឆាប់រហ័សបំផុត។ បាក់តេរីមានរូបរាង ដូចជារុក្ខជាតិដែលអាចបំបែកខ្លួនយ៉ាងឆាប់រហ័ស។ ពួកវាបង្កឲ្យកើតមានជំងឺឆ្លងទូទៅមួយចំនួន ដូចជាកើតមុន និងបូសទ្រនិច។

វីរុសមានទំហំតូចល្អិតខ្លាំងណាស់ ហើយបើតាមន័យបច្ចេកទេស វាគ្មានជីវិតនោះទេ។វាអាចគ្រប់គ្រងតួនាទី កោសិកាចម្លង និងផ្លាស់ប្តូរកោសិកានេះទៅជារោងចក្រមួយដែលបង្កើតវីរុសរាប់លាន។ វីរុសទទួលខុសត្រូវ ចំពោះជំងឺទូទៅមួយចំនួនដូចជាផ្តាសាយ និងគ្រុនផ្តាសាយធំ។

របៀបនៃការលុកលុយនៃវីរុស ជាដំបូងវាកម្ចាត់ស្រទាប់ការពារជំងឺខាងក្រៅ បន្ទាប់មកវាបានគ្រប់គ្រងទៅលើ ប្រព័ន្ធតំណពូជនៅក្នុងកោសិកា ដើម្បីធ្វើការបង្កកំណើតបន្ថែម។ រួចមកវាក៏ចាប់ផ្តើមបង្កើតស្រទាប់ប្រូតេអ៊ីន នៅជុំវិញវីរុសថ្មី នៅទីបញ្ចប់វាបនាផ្ទុះចេញពីកោសិកា ហើយចម្លងទៅកាន់កោសិកាថ្មីផ្សេងទៀត៕

You might also like More from author