យល់​ដឹង​អំពី​ទឹកភ្នែក

(សុខភាព)៖ រៀងរាល់ពេលដែលយើងយំ ច្រមុះរបស់យើងក៏ចាប់ផ្តើមហូរសំបោរព្រមទាំងមានអាការៈតឹង ណែន។ តើហេតុអ្វីបានជាវាមានរឿងបែបនេះកើតឡើង? ជាក់ស្តែងវាគឺជាក្រពេញទឹកភ្នែកដែលមានតួនាទី បង្កើតទឹកភ្នែក។ក្រពេញទឹកភ្នែកផលិតទឹកភ្នែកយ៉ាងច្រើន ដើម្បីឆ្លើយតបជាមួយនឹងប្រតិកម្មមួយចំនួន ដូចជា ការរំជួលចិត្ត ផ្សែង ខ្យល់ និងចំហាយខ្ទឹមបារាំង ជាដើម។

ទឹកភ្នែកឡើងមកផ្តុំជាបន្តបន្ទាប់តាមត្របកភ្នែកក្រោម បន្ទាប់មកទឹកភ្នែកត្រូវបានបង្ហូរចេញទៅកាន់ជ្រុងនៃ ត្របកភ្នែកក្រោម និងលើដែលមានរន្ធមួយសម្រាប់ទឹកភ្នែកត្រូវធ្លាយចេញ។ ទឹកភ្នែកត្រូវបានបញ្ចេញចោលជា និរន្តរ៍ ដោយ មានទឹកភ្នែកជិត ២០មីលីលីត្រត្រូវបង្ហូរចេញនៅរៀងរាល់២៤ សម្រាប់ភ្នែកម្ខាង។ ការបញ្ចេញទឹក ភ្នែកចាប់ផ្តើមកើតឡើងតាំងពីមនុស្សយើងកើតមកម្ល៉េះ ហើយបរិវេណបង្ហូរទឹកភ្នែកកើនឡើងជាអតិបរមា នៅចន្លោះអាយុ ១០ឆ្នាំ និង ២០ឆ្នាំ ដែលជាអាយុកាលនៃការរំជួលចិត្តខ្លាំង។

ជាមួយគ្នានេះដែរ តើភាពចាស់ជរាអាចបណ្តាលឲ្យការបញ្ចេញទឹកភ្នែកថយចុះដែរឬទេ? ផ្ទុយទៅវិញបរិមាណ ទឹកភ្នែករបស់ស្រ្តី ហាក់បីដូចជាប្រែប្រួលជាមួយនឹងដំណើររដូវ ប្រសិនបើស្រ្តីមករដូវ នោះនាងមិនសូវសំបូរ ទឹកភ្នែកឡើយ។ នេះបញ្ជាក់បានថា ស្រ្តីមានទឹកភ្នែកតិចបុរស ហេតុនេះហើយទើប មានស្រ្តីមួយចំនួនមានការ លំបាកក្នុងការពាក់ កែវភ្នែកដោយសារតែមានទឹកភ្នែកមិនគ្រប់គ្រាន់។ ចំណែកឯស្រ្តីខ្លះទៀតមានការលំបាកក្នុង ការផាត់មុខខ្លួនឯង ដោយសារតែម៉ាស្ការ៉ាអាចធ្វើឲ្យពួកគេចេញទឹកភ្នែកមួយរំពេច។

ទន្ទឹមគ្នានេះដែរ បរិស្ថានជុំវិញខ្លួនជាពិសេសខ្យល់ ក៏ជាកត្តាដែលនាំឲ្យមានកង្វះខាតទឹកភ្នែកដែរ។ មួយវិញ ទៀត ការប្រើប្រាស់ថ្នាំដាក់ភ្នែកមួយចំនួនក៏ងាចបង្កឲ្យចំនួននៃការបញ្ចេញទឹកភ្នែកមានការថយ ចុះផងដែរ។ មូលហេតុចំបងមួយទៀតគឺ ការធ្វើការនៅមុខអេក្រង់កុំព្យូទរ័ក្នុងរយៈពេលយូរ ឬ ការឧស្សាហ៍ធ្វើការប្រិចភ្នែក អាចកាត់បន្ថយចំនួនទឹកភ្នែកអស់ពាក់កណ្តាលដែលជាហេតុនាំឲ្យមានអាការៈភ្នែកស្ងួត និងក្រហាយភ្នែក៕

You might also like More from author