ការ​ពិត​អំពី​ផ្លែឈើ​ដែល​អ្នក​ប្រហែល​ជា​មិន​ដឹង

(សុខភាព)៖ ដូចដែលមនុស្សភាគច្រើនធ្លាប់បានដឹងហើយថា ការទទួលទានផ្លែឈើពិតជាល្អសំរាប់សុខភាព ដោយមានផ្លែឈើខ្លះអាចជួយសម្រកទំងន់ ធ្វើឲ្យប្រព័ន្ធឈាមនៅក្នុងខ្លួនមានចលនាបានល្អ ព្រមទាំងជួយជំរុញ ប្រព័ន្ធភាពសុំាឲ្យកាន់តែប្រសើរឡើង។

ម្យ៉ាងវិញទៀតផ្លែឈើនីមួយៗផ្ទុកទៅដោយ ជាតិវីតាមិន ព្រមទាំងសារជាតិបំរុងរាងកាយផ្សេងៗទៀត ដែល អាចជួយឲ្យយើងមានសុខភាពល្អ។ ជាមួយគ្នានេះដែរ ខាងក្រោមនេះគឺជាការពិតអំពីផ្លែឈើមួយចំនួន ដែលអ្នក ប្រហែលជាមិនដឹងៈ
ផ្លែម្នាស់ៈ អាចជួយដល់ការរំលាយអាហារ ព្រមទាំងអាចធ្វើឲ្យឆ្អឹងរឹងមាំផងដែរ។

ផ្លែឆើរីៈ វាផ្ទុកទៅដោយសារជាតិ ស៊ីយ៉ានីឌីន និង អេនធីអ៊ុកស៊ីដេនដែលអាចជួយរាងកាយជៀសផុត ពីជំងឺមហារីក។

ផ្លែទំពាំបាយជូរៈ ផ្លែទំពាំងបាយជូយបង្កើនកំរិតសារជាតិ នីឌ្រីក អ៊ុកស៊ីតនៅក្នុងចរន្តឈាម ដែលជួយកាត់ បន្ថយការមានឈាមកកនៅក្នុងសសៃឈាម។

ផ្លែចេកៈ ចេកផ្ទុកទៅដោយ អាស៊ីតអាមីណូ ទ្រីតូផាន ដែលវាអាចជួយកាត់បន្ថយជំងឺស្ត្រេស។

ផ្លែក្រូចៈ ប្រេងធម្មជាតិដែលមាននៅក្នុងផ្លែក្រូច អាចធ្វើឲ្យស្បែករបស់ភ្លឺរលោងស្អាត មើលទៅក្មេងជាងវ័យ។

ផ្លែប៉ោមៈ សារជាតិ ពេកទីននៅក្នុងផ្លែប៉ោមអាចជួយកាត់បន្ថយជាតិកូឡេស្តូរ៉លនៅក្នុងសារពាង្គកាយបាន ១៦ភាគរយ។

ផ្លែក្រូចឆ្មារៈ ការទទួលទានទឹកក្រូចឆ្មារអាចជួយឲ្យអ្នកងាយស្រួលក្នុងការដកដង្ហើម។

ផ្លែឪឡឺកៈ ការទទួលទានឪឡឹក អាចជួយឲ្យដំបៅដែលមាននៅលើរាងកាយរបស់អ្នក ឆាប់ជាសះស្បើយ៕

You might also like More from author