៤វិធី​ដើម្បី​បំបាត់​អាការៈ​ក្អក

(សុខភាព)៖ ជំងឺក្អក គឺជាជំងឺដែលមនុស្សទូទៅគិតថា ជាអាការសមញ្ញមួយ និងអាចកើតចំពោះទាំងមនុស្សធំ និងកុមារ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទាំងអស់គ្នា នៅតែប្រងើយកន្តើយ ចំពោះអាការមួយនេះ នោះវានឹងអាច ធ្វើឲ្យសុខភាពរបស់លោកអ្នកធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបាន។

អត្ថបទមួយនេះ នឹងប្រាប់អ្នកអំពីវីធីមួយចំនួន ដែលអាចជួយឲ្យអ្នកបង្ការខ្លួនពីជំងឺមួយនេះ។ វាគឺជាវិធីដ៏សា មញ្ញមួយ ដើម្បីអនុវត្តន៏មុនពេលចូលគេង ដែលវាអាចបំបាត់នូវអាការក្អក នៅពេលអ្នកក្រោកឡើងពីដំណេក វិញនាព្រឹកព្រលឹម។

1.ជឿជាក់ថា អ្នកមានភួយដ៏កក់ក្តៅមួយនៅលើគ្រែរបស់អ្នក។ នៅពេលគេង អ្នកតែងតែចង់បានភួយមកគ្រប់ ដណ្តប់លើខ្លួនប្រាណ ជើង និង ទ្រូងរបស់អ្នក។ ដូច្នះហើយ ប្រសិនបើអ្នកមានអការក្អកនៅពេលយប់អ្នកគួរតែ យកភួយដណ្តប់ដងខ្លួនរបស់អ្នកឲ្យជិត និងបានកក់ក្តៅ។
2.ត្រូវយកកន្សែងរបស់អ្នក ដាក់ដោយឡែកពី របស់អ្នកដែលមានជំងឺក្អក។ មួយវិញទៀត ត្រូវជឿជាក់ថា ភួយត្រូវបានដណ្តប់លើទ្រូងរបស់អ្នកនៅពេលដែល អ្នកកំពុងគេង។
3.ត្រូវយកកន្សែង ទៅរុំក របស់អ្នកឲ្យជិត ដោយមិនត្រូវឲ្យចេញស្បែកនៅត្រង់កន្លែងណាមួយឡើយ។
4.អ្នកគួរតែលេបថ្នាំក្អកមុនពេលចូលគេង។ ប្រសិនបើអ្នកមានអាការក្អកភា្លម ហើយ អ្នកលេបថ្នាំភា្លម នោះវាគ្មានប្រសិទ្ធភាពឡើយ៕

You might also like More from author