ខ្លាញ់​ក្នុង​អាហារ​មាន​ឥទ្ធិពល​លើ​សមត្ថភាព​ខួរក្បាល

(សុខភាព)៖ វ៉ាស៊ីនតោនៈ ថ្មីៗនេះអ្នកវិទ្យាសាស្រ្តជាច្រើនបានធ្វើការ ជួបប្រជុំគ្នានៅក្នុងទៅក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការ ពិនិត្យឡើងវិញនូវភស្តុតាងដែលថា ខ្លាញ់ក្នុងអាហារអាចប៉ះពាល់ដល់អារម្មណ៏ និងសមត្ថភាព ក្នុងការរៀនសូត្រ។

កុមារាម្នាក់ឈ្មោះ Marc Schcid ជាសិស្សថ្នាក់ទី៦ និងម្តាយ ឈ្មោះ ម៉ារី អានណា (Mary Anna) បានអះអាងថា ពួកគេគឺជាអ្នកមានបញ្ហាយ៉ាងពិតប្រាកដទៅលើសុភាសិតមួយដែលនិយាយថា “អ្នកគឺជាអ្វីដែលអ្នកញុំា”។

កាលពីមួយឆ្នាំមុន ការធ្វើតេសវេជ្ជសាស្ត្របានបង្ហាញឲ្យឃើញថា ម៉ាក់ មានការចុះខ្សោយខាងប្រព័ន្ធខួរក្បាល។ គាត់ជាមនុស្សឆ្លាត ប៉ុន្តែគាត់មានការលំបាកក្នុងការផ្តោតអារម្មណ៏ឬ យកចិត្តទុកដាក់ទៅលើអ្វីមួយ ដូចនេះទី ប្រឹក្សាសាលាបានឲ្យយោបល់គាត់ប្រើប្រាស់ថ្នាំជំនួយខួរក្បាល ប៉ុន្តែម្តាយរបស់គាត់មិនចង់ឲ្យកូនរបស់គាត់ ប្រើប្រាស់ថ្នាំនោះឡើយ ដូច្នេះគាត់បានពិចារណាពីការផ្លាស់ប្តូររបបអាហារវិញដោយសង្កត់ធ្ងន់លើអាស៊ីតខ្លាញ់ ជាច្រើនដែលមានប្រយោជន៏។

ក្នុងចំនោមអាស៊ីដខ្លាញ់ទាំងនេះអូមេហ្គា ៣ មិនសូវមាននៅក្នុងអាហារធម្មតារបស់ជនជាតិអាមេមេរិកនោះទេ ប៉ុន្តែបើយោងទៅតាមមតិរបស់អ្នកជំនាញមួយចំនួនបានឲ្យដឹងថា អូមេហ្គា ៣មានប្រយោជន៏ចំពោះសុខភាពរាង កាយនិងខួរក្បាល។ ករណីភាគច្រើន អាហារបម្រុងរាងកាយអាចជាមធ្យោបាយល្អបំផុតដើម្បីទទួលបានអាស៊ីដ ខ្លាញ់គ្រប់គ្រាន់។

លោកវេជ្ជបណ្ឌិត ជែកហ្គី លីនស្តូរី ដែលជាអ្នកស្រាវជ្រាវខាងផ្នែកម្ហូបអាហារបាននិយាយថា “ប្រសិនបើអ្នកផ្តល់ នូវអាហារបម្រុងរាងកាយមិនបានសមស្រប នោះកម្រិតអាស៊ីតខ្លាញ់ក្នុងឈាមផ្លាស់ប្តូរ ហើយឥរិយាបទរបស់ ក្មេងក៏ប្រែប្រួលទៅតាមនោះដែរ។ ”លោកក៏បានបន្តទៀតថា៖ “ខ្ញុំបានឃើញករណីនេះនៅក្នុងការសិក្សារបស់ ខ្ញុំផ្ទាល់”។

អ្នកស្រីម៉ារី អាណាបាននិយាយថា ក្នុងរយៈប៉ុន្មានសប្តាហ៏ក្នុងការផ្លាស់ប្តូររបបអាហារ ការសិក្សារបស់កូនគាត់ កាន់តែប្រសើរឡើង។ គ្រូរបស់គាត់បានសំគាល់ឃើញថា ឥរិយាបថរបស់ម៉ាក ដូចជារួសរាយជាងមុន ព្រមទាំង កាន់តែមានជំនឿទុកចិត្តលើខ្លួនឯងខ្លាំងជាងមុន។ ពពួកអាស៊ីតទាំងនេះពិសេសអូមេហ្គា៣ ក៏គេអាចឃើញ មានផងដែរនៅក្នុងប្រេងបន្លែអាហារចៀនក្រៀម ប័រ ធ្វើអំពីប្រេងរុក្ខជាតិ ត្រីបន្លែជាដើមុ៕

You might also like More from author