អ្នកអាច​ពិនិត្យ​បាន​ដោយ​ខ្លួន តើអ្នក​មាន​ស្នាម​ជ្រីវជ្រួញ​ដែរ​ឬទេ?

(សុខភាព)៖ ដោយសាកល្បងធ្វើការញញឹម ឬ ប៉ប្រិចភ្នែក អ្នកនឹងឃើញមានខ្សែនៅជុំវិញភ្នែក។ នោះជាស្នាម ជ្រួញហើយប៉ុន្តែអ្នកអាចពន្យាការកើតស្នាមជ្រីវជ្រួញនេះបានដោយវិធីដូចខាងក្រោមៈ

ស្នាមជ្រីវជ្រួញកើតឡើងដោយសារតែអ្នកមិនបានថែទាំស្បែកត្រង់បរិវេណនេះ ឲ្យបានគ្រប់គ្រាន់។ ដូចដែល អ្នកបានដឹងហើយថា ស្បែកនៅបរិវេណជុំវិញភ្នែក មានសភាពស្តើងយ៉ាងខ្លាំងដែលជាហេតុធ្វើឲ្យវាងាយនឹង កើតមានស្នាមជ្រួញនៅត្រង់បរិវេណផ្សេងៗនៅលើផ្ទៃមុខ។

មូលហេតុសំខាន់ដែលធ្វើឲ្យកើតមានស្នាមជ្រីវជ្រួញ គឺបណ្តាលមកពីសារធាតុដែលនៅតោងជាប់នឹងស្បែក ដែលមាននៅក្នុងគ្រឿងសម្អាង និងការទទួលទានអាហារមិនបានត្រឹមត្រូវជាដើម។

អ្វីដែលសំខាន់អ្នកគួរធ្វើការសម្អាតផ្ទៃមុខឲ្យបានស្អាតល្អ និងលាបក្រែមលាបភ្នែក (Eyes Cream) មុនពេល ចូលគេង លាបក្រែមការពារកំដៅថ្ងៃ មុននឹងចេញទៅក្រៅ ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន
ហាត់ប្រាណឲ្យបានទៀងទាត់ជាប្រចាំ និងគេងឲ្យបានគ្រប់គ្រាន់ ក៏អាចជួយបន្ថយស្នាមជ្រីវជ្រួញផ្សេងៗ នៅលើផ្ទៃមុខបានដូចគ្នា៕

You might also like More from author