ការប្រើ​ខ្លាញ់​ជ្រូក​អាច​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម

(សុខភាព)៖ ដោយសារតែបច្ចុប្បន្ននេះ ប្រេងរុក្ខជាតិមានតម្លៃថ្លៃ រហូតធ្វើឲ្យស្រីមេផ្ទះខ្លះត្រូវងាកមកបរិភោគខ្លាញ់ជ្រូក ឬអ្នកនៅជនបទ ដែលនិយមប្រើខ្លាញ់ជ្រូកក្នុងការចម្អិនអាហារ គួរតែកែប្រែទម្លាប់នេះ ព្រោះអ្នកជំនាញផ្នែកសុខភាពនៅបរទេសបានតឿនថា ការបរិភោគខ្លាញ់ជ្រូកអាចផ្តល់ផលអាក្រក់ចំពោះសុខភាពបាន។

មិនថាជាប្រេងឆាប្រភេទណាក៏ដោយ បើបរិភោគច្រើនពេកអាចមានចំនុចអាក្រក់ ធ្វើឲ្យកើតជំងឺខ្លាញ់ស្ទះក្នុងសរសៃឈាមបាន ជាពិសេសខ្លាញ់ជ្រូកដែលមានឪកាសក្នុងការប្រមូលផ្តុំនៅក្នុងសរសៃឈាម បានច្រើនជាងប្រេងរុក្ខជាតិ។

បើសិនជាចាំបាច់ចៀសមិនបាន គួរតែបរិភោគក្នុងបរិមាណតិច ឬប្តូរមកបរិភោគអាហារប្រភេទសម្ល ឬបន្លែជាដើម ដែលអាចជួយរក្សាសុខភាពរបស់អ្នកឲ្យរឹងមាំបាន៕

You might also like More from author