ការ​ទទួល​ទាន​ស៊ុត មិន​អាក្រក់​ចំពោះ​អ្នក​ជំងឺ​នោះទេ

(សុខភាព)៖ អ្នកជំនាញបានឲ្យដឹងថា ស៊ុតមិនអាក្រក់ចំពោះសុខភាពបេះដូងនោះទេ។ ការអះអាងនេះបាន បដិសេធជំនឿមួយដែលបានជឿថា ស៊ុត សម្បូរដោយជាតិខ្លាញ់កូលេស្តូរ៉ល និងមានគ្រោះថ្នាក់ចំពោះ សុខភាពបេះដូង។

ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ តាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា កូលេស្តូរ៉លក្នុងស៊ុតពុំមាន ប៉ះពាល់ដល់អត្រាប្រឈមនឹងជំងឺបេះដូងនោះទេ ប៉ុន្តែកត្តាប្រឈមនឹងជំងឺបេះដូង និងជាតិខ្លាញ់ឆ្អែតក្នុង បរិមាណទាប និងនៅមានសារធាតុខូលី ដែលជាសមាសធាតុផ្សំដ៏ល្អ ក្នុងការដុតបំលែងថាមពល
និងការវិវឌ្ឍន៍ខួរក្បាលរបស់ទារកក្នុងផ្ទៃ។

ក្រៅពីនេះ ស៊ុតនៅមានសារធាតុលូតេអ៊ីន ដែលគេស្គាល់ថា ជាសារធាតុជួយបន្ថយការកើតជំងឺកញ្ចក់ភ្នែកល្អក់
និងជំងឺខ្សោយរ៉េទីនភញនែកទៀតផង។

សាស្រ្តាចារ្យដុន មេកណាម៉ារ៉ា អ្នកជំនាញផ្នែកស៊ុតពីសហរដ្ឋអាមេរិកបានឲ្យដឹងថា អ្នកដែលទទួលទានស៊ុត
ជាអាហារពេលព្រឹកនឹងធ្វើឲ្យមានអារម្មណ៍ឆ្អែតបានយូរ បន្ថយអត្រាការទទួលទានអាហារថ្ងៃត្រង់ច្រើន។

ក្រៅពីនេះ ស៊ុតមានជាតិប្រូតេអ៊ីនគុណភាពខ្ពស់ ថែមទាំងមានវីតាមីន និងជាតិខនិជដែលជាតម្រូវការរបស់រាង កាយ លើកលែងវីតាមីន C។

ដូច្នេះស៊ុតជាអាហារ ដើម្បីសុខភាពដ៏ល្អ សម្រាប់អ្នកមានកម្រិតកូលេស្តូរ៉លធម្មតា កូលេស្តូរ៉លខ្ពស់
អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺធាត់ដុះក្បាលពោះ៕

You might also like More from author