ស្បែកស​ជារៀង​រហូត ដោយ​ប្រើប្រាស់​កន្ទក់

(សុខភាព)៖ ស្បែករបស់យើងត្រូវបានកំណត់ដោយកម្រិតជាតិដែក មេឡានីន ប៉ុន្តែមិនមែនអ្នណាក៏មាន សំណាងដោយមានស្បែកស រលោងនោះដែរ។ ជួនពេលខ្លះ ការធ្វើឲ្យស្បែកស ដោយវិធីផ្សេងៗ ក៏អាចធ្វើឲ្យ មានផលប៉ះពាល់ដល់ស្បែកផងដែរ។វិធីធ្វើឲ្យស្បែកសប្រកបដោយសុវត្ថិភាពគឺត្រូវតែមានប្រភពធម្មជាតិ ដោយវាអាចកម្ចាត់ស្បែកចាំខ្មៅ និងជួយស្បែកដែលដុំឡើងថ្មីឡើងស និងមានសុខភាពល្អ។ ជាមួយគ្នានេះដេរ វិធីដ៏ល្អបំផុតមួយនៅក្នុងការធ្វើឲ្យស្បែកសរលោង គឺការប្រើប្រាស់កន្ទក់។

នៅក្នុងកន្ទក់មានផ្ទុកសារជាតិបំប៉នសំខាន់ៗដូចជា ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន C វីតាមីន E ព្រមទាំងអាស៊ីត អាមីន និងសារជាតិទប់ទល់នឹងអុកស៊ីតកម្មជាដើម។ នៅពេលសារជាតិទាំងនេះជ្រាបចូលទៅក្នុងស្បែក វានឹង ពង្រឹងដំណើរការផ្លាស់ប្តូជាតិពណ៌បណ្តេញជាតិពុលក្នុងរាងកាយជំរុញឲ្យ សារជាតិកូឡាជែន រីកលូតលាស់បាន ល្អ ជួយកាត់បន្ថយបន្ថយភាពជ្រីវជ្រួញ បង្កើនភាពតឹងណឺនរបស់ស្បែកនិងកាតបន្ថយការកើតសារ ដែលជាធាតុ ដែលធ្វើឲ្យស្បែកខ្មៅដែលតែងតែកើតមានចំពោះជនជាតិអាស៊ី។

វីធីខាងលើនេះត្រូវបាននារីៗជាច្រើនដោយសារតែវាមិនត្រឹមតែជួយបង្កើនសារជាតិបំប៉នស្បែកនោះទេ វាថែម ទាំងមិនធ្វើឲ្យស្បែករងរបួសទៀតផង។ ដំណាក់កាលដំបូងនៃការធ្វើស្បែកសតាមវិធីបែបនេះ គឺជាការខាត់ ស្បែកងាប់ដែលជាប់នៅលើស្បែក ធ្វើឲ្យស្បែកមានភាពធូរស្រាល រន្ធគល់រោលក៏មានសភាពងាយដកដង្ហើម។ ក្រោយមកអ្នកត្រូវប្រើកន្ទក់ មកបំពោកនៅលើស្បែក បន្ទាប់មកអ្នកអាចចូលទៅក្នុងម៉ាស៊ីនម៉ាស្សា។ ការធ្វើបែប បេះ នឹងជួយឲ្យស្បែករបស់អ្នកមានសភាពសរលោង និងប្តូរពណ៌ស្បែកបានជារៀងរហូត។ ក្រោយពីការប្រើវិធី នេះ ២ ទៅ ៣ រួចមក ស្បែករបស់អ្នកនឹងផ្លាស់ប្តូជាសរលោងម៉ដ្ឋខៃគួរឲ្យទាក់ទាញជាក់ជាមិនខាន៕

You might also like More from author