វិធី​បំបាត់​ការ​ឈឺចាប់​នៅ​ត្រង់ជើង

(សុខភាព)៖ អ្នកមានអាការឈឺចាប់នៅត្រង់ជើងនៅរដូវរងាមែនទេ? ជាធម្មតាៈ កម្តៅពង្រីកសសៃឈាមដោយ បន្ថយល្បឿនចលនាឈាមរត់ ដោយក្នុងដំណើររត់ឡើងឆ្ពោះត្រង់ទៅបេះដូង ឈាម និងសសៃឈាមខ្មៅ (ឈាមចូលបេះដូង) ត្រូវស្ទះ និងត្រូវពន្យឺតដំណើរឈាមរត់។ តាមរបាយការណ៏ថ្មីមួយរបស់ Insee បានឲ្យដឹងថា មានស្រ្តីចំណាស់ម្នាក់ក្នុងចំណោមពីរ នាក់ដែលមានអាយុពី ២០ទៅ ២៥ឆ្នាំ រងការឈឺចាប់ជើងដែលបណ្តាល មក ពីភាពមិនគ្រប់គ្រាន់នៃសសៃឈាមខ្មៅ។ ប៉ុន្តែបើបានអនុវត្តន៏នូវវិធីមួយចំនួនខាងក្រោមនេះវានឹងអាច ជួយសម្រាលការឈឺចាប់របស់អ្នកបាន។

– អ្នកត្រូវដើររៀងរាល់ថ្ងៃ
ចលនាឈាមរត់ប្រព្រឹត្តទៅជាពីរដំណាក់កាល។ ជាដំបូងបង្អស់បេះដូងបញ្ជួនឈាមទៅក្នុងសសៃឈាមក្រហម ដើម្បីឲ្យរលាយ និងអុកស៊ីសែនដើម្បីចិញ្ចឹមសរីរាង្គ។ បន្ទាប់មកឈាមរត់ត្រឡប់រកប្រភពដើមវិញ។ ដើម្បីបង្កើន កម្លាំងចលនាឈាមរត់ត្រឡប់បាន គេត្រូវការកែងជើងប៉ះផ្ទាល់និងដី។ ហេតុនេះការអង្គុយនៅនឹងមួយកន្លែង ជាកត្តាធ្វើឲ្យសសៃឈាមខ្មៅមានមិនគ្រប់គ្រាន់។ ដូច្នេះប្រសិនជាអ្នកទៅលេងសមុទ្រ នៅពេលត្រឡប់មកពី ឆ្នេរសមុទ្រវិញ អ្នកត្រូវបង្ហូរទឹកត្រជាក់ដាក់លើជើងទាំងពីររបស់អ្នកជារៀងរាល់ថ្ងៃ ដោយស្រោយពីភ្នែកគោល ឡើងរហូតដល់ភ្លៅ។

– អ្នកមិនត្រូវអង្គុយគងជើងទេ
ឥរិយាបទអង្គុយគងជើង នាំឲ្យត្បៀតសសៃឈាមខ្មៅនិងសសៃឈាមក្រហម ហើយ បង្កការរំខានដល់ចលនា ឈាមរត់។ អ្នកគួរចៀសវាងសកម្មភាពណាដែលត្រូវការអង្គុយួរពេក ជាពិសេសនៅពេលដែលមានដំណើរ ប្រែប្រួលនៃសម្ពាធបរិយាកាស ដែលវាធ្វើឲ្យឈាមឡើងខាប់ ដូច្នេះអ្នកគួរលេបថ្នាំអាស្ពីរីន ដើម្បីធ្វើឲ្យឈាមរាវ។

– អ្នកត្រូវបរិភោគអាហារដែលនាំឲ្យមានសុខភាពល្អ
អាហារដែលសម្បូរជាតិខ្លាញ់ច្រើនពេកបណ្តាលឲ្យមានកករខ្លាញ់នៅតាមគែមសសៃឈាម ហើយក៏បង្កការ រំខានដល់ឈាមរត់។ អ្នកគួរបរិភោគអាហារណាដែលមានជាតិសសៃព្រោះវាមានភាពងាយស្រួលក្នុងការឆ្លង កាត់ពោះវៀន ព្រមទាំងគួរគិតគូរដល់អាហារដែលមានជាតិវីតាមីន ពិសេសវីតាមីនE (មាននៅក្នុងបន្លែស្ពៃស សណ្តែកសៀង គ្រាប់ធុញ្ញជាតិ) វីតាមីន B3 (ផ្សិតចំបើង….) វីតាមីន C (ប៉េងប៉ោះ ក្រូចថ្លុង ក្រូចឆ្នារ ក្រូចពោធ៍ សាត់ជាដើម)។ វីតាមីនទាំងអស់នេះមានអត្ថប្រយោជន៏ក្នុងការការប្រឆាំងអំពើអុកស៊ីតកម្ម ហើយក៏អាចប្រឆាំង ភាពកកណែនតាមគែមសសៃឈាមផងដែរ។

ត្រូវម៉ាស្សាជើងខ្លូនឯងនៅពេលយប់មុនពេលអ្នចូលគេងអ្នកត្រូចច្របាប់កំភួនជើងរបស់អ្នកឲ្យបានយូរ ដោយ លាបក្រេមម្យ៉ាងដែលជូយបំបាត់ជំងឺស្លាក់ឈាមដែលត្រូវលាបចាប់ពីភ្នែករហូតដល់ជង្គង់។ បន្ទាប់មកអ្នក នឹងទទួលបានអារម្មណ៏ធូរស្រាលយ៉ាងឆាប់រហ័ស ហើយអ្នកត្រូវអនុវត្តន៏វិធីនេះជារៀងរាល់យប់។

– អ្នកគួរធ្វើការហាត់ប្រាណបន្តិច
នៅផ្ទះ: អ្នកត្រូវដេកសណ្តូកជើងហើយផ្ងារពោះឡើង ដាក់ប្រអប់ដៃទាំង២ក្រោមត្រគាក ដើម្បីកុំឲ្យសល់ ប្រហោងខ្នង ។លើកជើងទាំងពីរជាមុំកែង និងរក្សាជំហរនេះ។ រួចពត់បន្ទន់ប្រអប់ជើងចុះឡើង បន្ទាប់មកបង្វិល ភ្នែកគោល។ សម្រាប់ឥរិយាបទនេះ អ្នកត្រូវលើកជើងខ្វែងឲ្យបានច្រើនដង ព្រមទាំងត្រូវធ្វើការឈប់សម្រាកម្តង ម្កាលដែរ។លំហាត់ប្រាណនេះមិនត្រឹមតែជួយឲ្យជើងស្រឡូនប៉ុណ្ណោះទេ វាវថែមទាំងជួយព្រង្រឹងសាច់ដុំជើង និងមិនឲ្យមានការសង្កត់ទៅលើសសៃឈាមខ្មៅទៀតផង។

នៅក្រៅផ្ទះ ឈរឪនងើបចុះឡើងឲ្យបានច្រើនដងច្រើនសារជាបន្តបន្ទាប់នៅលើចុងជើងដោយរក្សាជំហរខ្ពស់ក្នុង រយៈពេលពី ២ទៅ ៣នាទី៕

You might also like More from author