ប្រេងដូង​ជួយ​ការពារ​ជំងឺ​ពុក​ធ្មេញ

(សុខភាព)៖ ប្រទេសអៀកឡង់ៈ ក្រុមអ្នកស្រាវជ្រាវជនជាតិអៀកឡង់និយាយថា ប្រេងដូងអាចការពារពពួកបាក់ តេរីដែលនាំឲ្យធ្មេញពុក ព្រមទាំងអាចត្រូវបានចូលរួមនៅក្នុងការបង្កើតផលិតផលសម្រាប់ថែរក្សាធ្មេញរបស់ ក្រុមទន្តពេទ្យទៀតផង។

ការសិក្សាដែលត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត Damien Brady នៅឯវិទ្យាស្ថានបច្ចេកវិទ្យា Athlone នៅក្នុងប្រទេសអៀកឡង់ បានធ្វើតេស្តទៅលើសកម្មភាពប្រឆាំងនឹងពពួកបាក់តេរីនៃប្រេងដូងនៅក្នុងលក្ខខ័ណ្ឌ ធម្មជាតិរបស់វា ដែលប្រេងដូងត្រូវបានប្រព្រឹត្តិទៅលាយជាមួយ នឹងសារជាតិអង់ស៊ីមនៅក្នុងមាត់ដើម្បីទប់ស្កាត់ ពពូកបាក់តេរីដែលធ្វើឲ្យធ្មេញពុក។

ជាមួយគ្នានេះដែរ ការសិក្សាបានរកឃើញថា ការប្រែប្រួលនៃអង់ស៊ីមជាមួយនឹងប្រេងដូង បានធ្វើការទប់ទល់ យ៉ាងខ្លាំង ជាមួយនឹងពពួកបាក់តេរីដែលត្រូវបានគេស្គាល់ថា Streptococcus ដែលជាបាក់តេរីអាស៊ីតដែលងាយ នឹងធ្វើឲ្យធ្មេញពុក។

គួរបញ្ចាក់ដែរថា ការរកឃើញនេះត្រូវបានធ្វើបទបង្ហាញនៅក្នុងសិន្និសិទ្ធកាសែតរដូវស្លឹកឈើជ្រុះ របស់ផ្នែកខាង អតិសុខុមជិវសាស្រ្តសង្គមទូទៅនៅឯមហាវិទ្យាល័យ Warwick ចក្រភពអង់គ្លេស៕

You might also like More from author