កត្តា​ទាំង​នេះ​នាំឲ្យ​អ្នក​ងាយ​នឹង​ឈឺ​ចង្កេះ

(សុខភាព)៖ ការឈឺចង្កេះគឺជាបញ្ហាញឹកញាប់បំផុតមួយដែលកើតឡើងលើមនុស្សគ្រប់គ្នា។ យោងទៅតាមស្ថិតិ រដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា ប្រជាជនប្រហែល ៨០ភាគរយមានបញ្ហានេះក្នុងពេលវេលាណាមួយក្នុង ជីវិតរបស់ពួកគេ។
• អាយុកាន់តែច្រើន។ សញ្ញាដំបូងនៃការឈឺចង្កេះច្រើនតែកើតឡើងនៅចន្លោះអាយុ ៣០ ទៅ ៥៩ឆ្នាំ ហើយការ ប្រឈមមុខនឹងកើនឡើងនៅពេលអាយុកាន់តែច្រើនជាងនេះ
• ជាមនុស្សមានស្ថានភាពរូបរាងកាយមិនល្អ
• មានផ្ទៃពោះ
• ឡើងទម្ងន់លឿនពេក ឬជាមនុស្សធាត់ ឬធាត់ជ្រុល
• មានហ្សែនត្រៀមនឹងឈឺខ្នងកំពុងបំពេញការងារនៅកន្លែងធ្វើការដែលតម្រូវឲ្យលើករបស់ធ្ងន់ៗ ឬធ្វើការនៅ ការិយាល័យដែលមានកៅអីអង្គុយខ្វះការទ្រទ្រង់ដល់ខ្នង
• កំពុងតែបាក់ទឹកចិត្ត ថប់អារម្មណ៍ ឬជំងឺផ្សេងៗទៀតដែលកាន់តែធ្វើឲ្យការឈឺចាប់កាន់តែធ្ងន់ទៅៗ៕

You might also like More from author