រដូវរបស់​នារី អាច​បញ្ជាក់​អ្នក​ថា អ្នក​គួរទៅ​ពិនិត្យ​ស្បូន​ឬទេ?

(សុខភាព)៖ យើងនឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថា ស្បូនអ្នកមានបញ្ហា ឬមិនមានបញ្ហាតាមរយៈរដូវប្រចាំ ខែរបស់មនុស្សស្រី។

1. ជាធម្មតា រដូវរបស់នារីអាចមកចន្លោះពី៣ទៅ៧ថ្ងៃ ប៉ុន្តែបើតិចជាង៣ថ្ងៃ អ្នកគួរតែប្រយ័ត្ន ព្រោះរាងកាយ អ្នកកំពុងតែជួបនឹងបញ្ហា ទើបធ្វើឲ្យរដូវអ្នកក្លាយជាបែបនេះ។ ប្រសិនជាអ្នកទុកយូរ មិនទៅពិនិត្យ នោះនឹងអាច ប៉ះពាល់ដល់សុខភាពអ្នក ព្រមទាំងសម្រស់ផងដែរ។
2. បរិមាណនៃឈាមរដូវ បើចាប់ពី២០ទៅ១០០មីលីលីត្រ នោះជារឿងធម្មតា។ ជាធម្មតា បើអ្នកប្តូរសម្លីអនាម័យ ចាប់ពី៣ទៅ៥ដង មានន័យថាសុខភាពអ្នកមិនទាន់មានបញ្ហាទេ។ ប៉ុន្តែបើអ្នកទើបតែប្តូរ ហើយសម្លីនោះសើម ជោគភ្លាម នោះមានន័យថា ឈាមរដូវអ្នកមកច្រើនខុសពីធម្មតាហើយ។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យដើម្បី ពិនិត្យឲ្យបានច្បាស់។
3. ប្រសិនជាវដ្តរដូវអ្នកខុសពីធម្មតា ដោយជួនកាលហួស២៨ថ្ងៃទើបមក ហើយមានពេលខ្លះមកមុនមិនទាន់គ្រប់ ថ្ងៃដែលត្រូវមក នោះអ្នកគួរតែចាប់ផ្តើមសង្កេត ហើយប្រុងប្រយ័ត្នឲ្យបានខ្ពស់។ បើមានអ្វីខុសប្លែកពីធម្មតា អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យឲ្យលឿន ដើម្បីការពារសុខភាពអ្នកបានល្អ៕

You might also like More from author