ញ៉ាំ​អាហារ​អ្វីក្នុង​ពេល​មក​រដូវ​អាច​នឹង​ធ្វើឲ្យ ទ្រូង​អ្នក​នឹងធំ

(សុខភាព)៖ នៅពេលមករដូវគឺជាពេលដែលសាកសមក្នុងការធ្វើឲ្យទ្រូងអ្នកធំបំផុត ដោយអ្នកគ្រាន់តែបរិភោគ អាហារមួយចំនួន នោះទ្រូងអ្នកនឹងធំតាមបែបធម្មជាតិ មិនមែនធំដោយសារថ្នាំទេ។
1. អ្នកអាចបរិភោគល្ហុងបាន ព្រោះល្ហុងអាចជួយឲ្យទ្រូងអ្នកលូតលាស់បានល្អ ជាងនេះទៅទៀតអ្នកក៏អាចប រិភោគល្ហុងជាមួយទឹកដោះគោ ឬទឹកដោះគោជូរដែរ វានឹងអាចធ្វើឲ្យទ្រូងអ្នកធំដូចគ្នា។
2. អ្នកត្រូវតែបរិភោគអាហារដែលមានវីតាមីនAឲ្យបានច្រើន ព្រោះអាហារទាំងនេះនឹងធ្វើឲ្យទ្រូងអ្នកលូតលាស់ បានល្អ នោះយូរទៅវានឹងធ្វើឲ្យទ្រូងអ្នកធំជាមិនខានឡើយនៅពេលដែលអ្នកព្យាយាមបរិភោគ ជាពិសេសនៅដំណាក់កាលមករដូវ។
3. ពពួកវីតាមីនBមានដូចជា៖ ពពួកសណ្តែក ទឹកដោះគោ ថ្លើមជ្រូក និងសាច់គោក៏ត្រូវតែបរិភោគឲ្យបានច្រើន ដែរ ព្រោះអាហារទាំងនេះសុទ្ធតែល្អចំពោះទ្រូងអ្នកណាស់ ហើយនៅពេលដែលអ្នកព្យាយាមបរិភោគ អ្នកនឹង ឃើញលទ្ធផលដែលអ្នកពេញចិត្តជាមិនខានឡើយ។
4. អ្នកអាចបរិភោគជើងជ្រូក ឬ ដាំសម្លមាន់មកបរិភោគបាន ព្រោះវាសុទ្ធតែជាអាហារដែលអាចធ្វើឲ្យទ្រូង អ្នកលូតលាស់ធំបាន មិនតូចទៀតទេ នោះអ្នកនឹងអាចក្លាយជានារីដែលមានទ្រុងស្អាតជាមិនខាន៕

You might also like More from author