ផ្លែឈើ​ជូរ​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ដាច់​សសៃ​ឈាម​ខួរក្បាល

(សុខភាព)៖ យោងទៅតាមការសិក្សារបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ស្រ្តីដែលជាធម្មតាចូលចិត្តទទួលទាន ផ្លែឈើរសជាតិជូរដូចជា ផ្លែក្រូច និងទំពាំងបាយជូរ ប្រហែលជាអាចមានគ្រោះថ្នាក់នៃជំងឺដាច់សសៃឈាម ខួរក្បាលទាប។

ក្រុមអ្នកស្រាវជ្រាវបានធ្វើការសង្កេតរៀងរាល់៤ឆ្នាំម្តង ទៅលើទិន្នន័យពិនិត្យអាការៈអ្នកជំងឺរបស់គិលានុប ដ្ឋាយិកាក្នុងរយៈពេល១៤ឆ្នាំដែលក្នុងនោះមានស្រ្តីចំនួន ៦៩,៦២២នាក់ បានទទួលទានបន្លែ និងផ្លែឈើជា ប្រចាំ។ គោលបំណងក្នុងការសង្គេតនេះគឺដើម្បីសិក្សាអំពីអនុភាពនៃហ្វ្លាវ៉ូនូអ៊ីដទៅលើសុខភាព ដែលជាសមាស ធាតុមួយដែលមានវត្តមាននៅក្នុងផ្លែឈើ បន្លែ សូកូឡាខ្មៅ និងស្រាក្រហម។

ក្នុងខណៈពេលដែល សារធាតុហ្វ្លាវ៉ូនូអ៊ីតដែលមាននៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ជនជាតិអាមេរិកមិនបាន បង្ហាញអំពីអត្ថប្រយោជន៏របស់ពួកវាក្នុងការការពារជំងឺដាច់សសៃឈាមខួរក្បាល អ្នកដែលបានទទួលទានក្រូច និង ទំពាំងបាយជូរ និង នឹងទឹកផ្លែឈើស្រស់ បានបង្ហាញឲ្យឃើញថាវាអាចកាត់បន្ថយគ្រោះថ្នាក់នៃការកើតមាន ជំងឺដាច់សសៃឈាមខួរក្បាលបានទៅដល់១៩ភាគរយ។

សារធាតុហ្វ្លាវ៉ូណូអ៊ីតមានអត្ថប្រយោជន៏ ក្នុងការជួយសម្រួលដល់ដំណើរឈាមក្នុងរាងកាយ និង ជួយប្រឆាំង អាការរលាកផ្សេងៗ។ មិនតែប៉ុណ្ណោះ ការទទួលទានផ្លែឈើដែលមានរសជាតិជូរជួយការពារការឡើងទម្ងន់ ការពារការកើតជំងឺទឹកនោមផ្អែម និង គ្រោះថ្នាក់ខ្ពស់នៃជំងឺបេះដូង៕

You might also like More from author