អត្ថប្រយោជន៏​របស់​ចេក​ចំពោះ​ផ្ទៃមុខ

(សុខភាព)៖ ម៉ាសបិទមុខដែលអាចធ្វើឡើងពីផលិតផលធម្មជាតិ ដូចជាបន្លែ និង ផ្លែឈើមួយចំនួនដែលអ្នក អាចរកបាននៅក្នុងទូរទឹកកករបស់អ្នក អាចធ្វើឲ្យស្បែករបស់អ្នកមានសភាពទន់នឹងភ្លឺរលោង។ ជាមួយគ្នានេះ ដែរ អ្នកក៏អាចយកចេកមកបិទលើផ្ទៃមុខ ដោយវាអាចផ្តល់នូវអត្ថប្រយោជន៏យ៉ាងច្រើនក្នុងការថែរក្សាស្បែក របស់អ្នក។

ផ្តល់ភាពសំណើមដល់ស្បែក
១ ការយកចេកមកបិទមុខអាចធ្វើឲ្យផ្ទៃមុខរបស់អ្នកមានសំនើម និងធ្វើឲ្យមានសភាពទន់ល្មើយ។

កំចាត់កោសិកាចាស់ៗ
២ ការបិទមុខដោយចេក អាចជួយជំរុះចោលកោសិកាដែលងាប់ចោល និងធ្វើឲ្យស្បែកមុខមើលទៅមានសភាពស្រស់ថ្លា។

ការពារការកើតមុន
៣ វាជួយឲ្យស្បែកមុខមានខ្លាញ់មានសំណើម ពីព្រោះមុនអាចកើតឡើងដោយសារផ្ទៃមុខមានសភាពស្ថួតខ្លាំងពេក។

ការពារស្នាមជ្រីវជ្រួញ
៤ វាជួយការពារស្បែកកុំឲ្យមានភាពជ្រីវជ្រួញ និងធ្វើឲ្យស្បែកស្រស់ថ្លា និងក្មេងជាងវ័យ។

ការពារការរលាកដោយកម្តៅថ្ងៃ
៥ វាជាជំនួយក្នុងការការពារកម្តៅថ្ងៃ ពីព្រោះចេកគឺសំបូរទៅដោយសារធាតុប្រឆាំងនិង អុកស៊ីតកម្មដែល សារធាតុអុកស៊ីតកម្មនេះអាចធ្វើឲ្យស្បែកមានភាពជ្រីវជ្រូញ៕

 

You might also like More from author