គេង​បាន​ប្រសើរ​ជាង​មុន​អាស្រ័យ​លើ​អាយុ​របស់​អ្នក

(វ៉ាស៊ីនតោន)៖ ការសិក្សារបស់សហរដ្ឋអាមរិកបានឲ្យដឹងថា ផ្ទុយទៅនឹងជំនឿរបស់មនុស្សភាគច្រើន មនុស្ស ចាស់មិនមានការរងគ្រោះពីបញ្ហាដំនេកច្រើនដូចជាមនុស្សវ័យក្មេងឡើយ ហើយការគេងនៅពេលយប់ បានគ្រប់ គ្រាន់នឹងប្រព្រឹត្តទៅបានល្អ ប្រហែលជាមានងាយស្រួលជាងមុនអាស្រ័យទៅនឹងអាយុរបស់អ្នក។

យោងទៅតាមការធ្វើការស្ទង់មតិតាមរយៈទូរស័ព្ទជាមួយនឹងជនជាតិអាមេរិកវ័យក្មេងជាង ១៥០,០០០នាក់បាន ឲ្យដឹងថា មនុស្សចាស់នៅក្នុងវ័យ៨០ឆ្នាំមានបញ្ហាដំនេកដែលស្ថិតនៅក្នុងអត្រាទាបបំផុត នៅក្នុងខណៈពេលដែរ មនុស្សវ័យកណ្តាលជាពិសេសស្ត្រីភាពច្រើនធ្វើការត្អូញត្អែរអំពីបញ្ហាដំណេករបស់ពួកគេ។

ការធ្វើការពិនិត្យដោយចៃដន្យត្រូវបានពឹងផ្អែកទៅលើទន្នន័យរាយការណ៏ផ្ទាល់ខ្លួន និងមិនបានធ្វើការពិនិត្យទៅ លើបែបបទជាក់លាក់នៃការទទួលទានដំនេករបស់ពួកគេឡើយ។

យោងទៅតាមវេជ្ជវិជ្ជាពេទ្យខាងផ្នែកដំណេកជនជាតិអាមេរិកបានឲ្យដឹងថា មនុស្សជាង ៧០លាននាក់នៅក្នុង សហរដ្ឋអាមេរិក មានបញ្ហានៃការទទួលទានដំនេក ហើយនេះគឺបញ្ហាដ៏សំខាន់ខ្លាំងណាស់៕

You might also like More from author