លើក​ដុំទំងន់ ជួយ​ដល់​សុខភាព​មនុស្ស​ចាស់

(សុខភាព)៖ ថ្មីៗនេះសមាគមន៍ជំងឺបេះដូងអាមេរិកបានអះអាងថា ការលើកដុំទំងន់តូចៗ អាចជួយឲ្យមនុស្ស ចាស់ និងអ្នកជំងឺបេះដូងមានសុខភាពរឹងមាំជាងមុន។

សមាគមន៍អ្នកជំងឺបេះដូង បានអះអាងដូចនេះដោយសារយោងតាមអ្នកសិក្សារយៈពល ១០សប្តាហ៍ ទៅលើ មនុស្សចាស់ដែលមានអាយុជាមធ្យម ៨៧ ឆ្នាំ ដែលលើកដុំទំងន់ រកឃើញថាពួកគាត់មានសាច់ដុំរឹងមាំ ដោយ អាចឡើងកាំជណ្តើរបានច្រើនកាំ ខណៈដែលការសិក្សាលើស្រ្តីវ័យចំណាស់ ដែលមានជំងឺបេះដូង រយៈពេល ១០ សប្តាហ៍ បង្ហាញថាកំលាំង សាច់ដុំបានកើតឡើង ៤៣% ហើយអាចដើរបានចំងាយកើនឡើង ៤៦% ក្នុងអំឡុង ពេលដើរ ៦ នាទី។

ប៉ុន្តែបណ្ឌិត អាមីត ខេរ៉ា ពីសាកលវិទ្យាល័យ វេជ្ជសាស្រ្ត តិចសាស់ ភាគនីរតី បានមានប្រសាសន៍ថា អ្នកជំងឺ បេះដូងអាចលើដុំទំងន់ពី ០.៥ គីក្រ ទៅ ២ គក្រ បាន៕

You might also like More from author