ផ្លែភ្ញៀវ​ពិត​ជា ល្អ​ប្រសើរ​ច្រើន​យ៉ាង​ចំពោះ​សុខភាព

(សុខភាព)៖ ផ្លែភ្ញៀវ គឹជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែម ហើយអាចទទួលទានបានទាំងឆៅ និងទាំងសំបកតែម្ដង។ មនុស្សភាគច្រើនយកផ្លែភ្ញៀវមកទទួលទានលេង ដោយមិនបានចាប់អារម្មណ៍ដឹងថា ផ្លែឈើនេះអាចផ្ដល់នូវអត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាពរបស់ពួកគេឡើយ។

១. ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ
សារធាតុចិញ្ចឹមចាំបាច់មួយដែលមានផ្ទុកនៅក្នុងផ្លែភ្ញៀវ គឺវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យ ប្រព័ន្ធភាពស៊ាំមានភាពប្រសើរឡើង។ ការរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំ គឺសំខាន់ណាស់ ដើម្បីទប់ស្កាត់បញ្ហា ជំងឺផ្សេងៗ។ ហើយប្រព័ន្ធភាពស៊ាំរឹងមាំ ក៏ជួយអ្នកឲ្យជៀសឆ្ងាយពីមេរោគឆ្លងដូចជា ជំងឺផ្ដាសាយ ឬគ្រុនផ្ដា សាយ ជាដើមផងដែរ។

២. ជួយឲ្យស្បែករឹងមាំស្រស់ស្អាត
វីតាមីន C គឺមិនត្រឹមតែសំខាន់ ដើម្បីរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់សុខភាព ស្បែកល្អរឹងមាំស្រស់ស្អាតក្មេងជាងវ័យដែរ។ នេះក៏ព្រោះតែវីតាមីន C ជួយព្យាបាលជួសជុលស្បែកដែលខូច ខាត ក៏ដូចជាសំយោគកូឡាជែនដែលជួយធ្វើឲ្យស្បែកមិនងាយចាស់ ឬឆាប់ជ្រីវជ្រួញទៀតផង។

៣. ពង្រឹងសុខភាពអញ្ចាញធ្មេញ
លើសពីនេះទៅទៀត វីតាមីន C ដែលមានផ្ទុកក្នុងផ្លែភ្ញៀវ គឺសំខាន់ណាស់សម្រាប់សុខភាពអញ្ចាញធ្មេញរឹងមាំ។

៤. ទប់ស្កាត់ហានិភ័យនៃជំងឺខ្វះជាតិដែក
កង្វះជាតិដែកក្នុងរាងកាយ ឬបញ្ហាខ្វះគ្រាប់ឈាមក្រហម គឺជាបញ្ហាមួយទាក់ទងនឹងឈាម។ កង្វះនៃគ្រាប់ឈាម ក្រហមនឹងបង្អាក់ការផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ក្នុងរាងកាយ ហើយបង្កបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភ។ ទោះជាយ៉ាងណា ផ្លែភ្ញៀវ គឺមានផ្ទុកសម្បូរទៅដោយជាតិដែក ហើយនេះមានន័យថា អ្នកគួររួមបញ្ចូលវាក្នុងរបប អាហារប្រចាំថ្ងៃ ដើម្បីជៀសផុតពីបញ្ហាខ្វះជាតិដែក ឬកង្វះគ្រាប់ឈាមក្រហមក្នុងរាងកាយ។

៥. កាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់
នេះ គឺជាមូលហេតុមួយទៀតដែលបញ្ចាក់ឲ្យឃើញថា ផ្លែភ្ញៀវ គឺល្អសម្រាប់សុខភាពឈាមរបស់អ្នក ដោយវាមានផ្ទុកនូវជាតិប៉ូតាស្យូម។ ផ្លែឈើនេះ គឺល្អដូចទៅនឹងផ្លែចេកដែរក្នុងការបង្ការការឡើងខ្ពស់នៃ សម្ពាធឈាម ក៏ដូចជាកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់។ ផ្លែភ្ញៀវ ក៏ជួយរក្សាកម្រិតធម្មតានៃសម្ពាធ ឈាមដែលជួយឲ្យអ្នកជៀសផុតពីបញ្ហានៃជំងឺលើសសម្ពាធឈាម និងជំងឺបេះដូងផងដែរ។

៦. ទប់ស្កាត់ជំងឺពុកឆ្អឹង
សារធាតុរ៉ែដ៏សំខាន់មួយទៀតដែលមានផ្ទុកក្នុងផ្លែភ្ញៀវ គឺកាល់ស្យូម។ ភាគច្រើននៃពួកយើងសុទ្ធតែបាន ដឹងហើយថា កាល់ស្យូម គឺជាសារធាតុចាំបាច់ជួយធ្វើឲ្យឆ្អឹងមានសុខភាពរឹងមាំ។ ដូច្នេះការទទួលទានផ្លែភ្ញៀវ ជាប្រចាំ រួមផ្សំជាមួយការធ្វើលំហាត់ប្រាណទៀងទាត់ទៀតនោះ នឹងធ្វើឲ្យអ្នកជៀសឆ្ងាយពីជំងឺពុកឆ្អឹងប្រកប ដោយប្រសិទ្ធិភាព។

៧. សម្រួលដល់ការរំលាយអាហារ
ការទទួលទានផ្លែភ្ញៀវជាប្រចាំ ជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារ ដោយសារផ្លែឈើនេះមាន ផ្ទុកនូវជាតិសសៃខ្ពស់ដែលជម្រុញការផលិតទឹកក្រពះរំលាយអាហារ។ លើសពីនេះទៅទៀតជាតិសសៃ ក៏ជួយសម្រួលដល់ចលនានៃពោះវៀនដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀន និងជំងឺឬសដូង បាតផងដែរ៕

You might also like More from author