ស្បែក​ស្អាត​ដោយ​សារទឹក

(សុខភាព)៖ អ្នកអាចបន្ថែមសំណើមដល់ស្បែក ធ្វើឲ្យស្បែកមុខនិងស្បែកសព្វរាងកាយទន់រលោងស្អាតដោយ ការទំលាប់ទទួលទានទឹកឲ្យច្រើនៗ ក្នុងមួយថ្ងៃៗ។

បរិមាណទឹកដែលអ្នកត្រូវទទួលទានគឺឲ្យបាន ៨ ទៅ ១០កែវប៉ុន្តែដើម្បីទទួលទានឲ្យបាននៅក្នុងបរិមាណនេះ អ្នកត្រូវដឹងថា ត្រូវទទួលទានបែបណា? មិនមែនឲ្យអ្នកទទួលទានតែ ១ដង ឲ្យគ្រប់បរិមាណខាងលើនេះទេ គឺអ្នកត្រូវបែងចែកការទទួលទានឲ្យបានខ្ជាប់ខ្ជួនពេញមួយថ្ងៃ ឬអាចទទួលទានតាមការណែនាំដូចខាងក្រោមៈ
– ពេលភ្ញាក់ពីគេងទទួលទានទឹក ១ ឬ ២កែវ។
– មុនពេលអាហារព្រឹកទទួលទានទឹក ១ កែវកន្លះ។
– ពេលអាហារព្រឹក ដល់ថ្ងៃត្រង់ ទទួលទានទឹក១កែវ។
– ក្រោយអាហារថ្ងៃត្រង់ទទួលទានទឹក ១កែវកន្លះ។
– ពេលរសៀល ដល់ល្ងាច ទទួលទានទឹក ១កែវ។
– ក្រោយពេលអាហារល្ងាច ទទួលទានទឹក ១ កែវកន្លះ។
– មុនពេលចូលគេង ទទួលទានទឹក ១កែវ។
ប្រសិនបើអ្នកបែងចែកការទទួលទានទឹកដូចខាងលើនេះខ្ជាប់ខ្ជួន នឹងធ្វើឲ្យរាងកាយរបស់អ្នកបានទទួល បរិមាណទឹកគ្រប់គ្រាន់ ហើយក្រៅពីនេះអ្នកអាចបន្ថែមការទទួលទានទឹកផ្លែឈើផ្សេងៗតាមចំណង់ចំនូលចិត្ត របស់អ្នក។ បរិមាណទឹកស្អាត ដែលអ្នកទទួលទានបានគ្រប់គ្រាន់ សម្រាប់តម្រូវការរបស់រាងកាយ និងជួយ សំអាតរាងកាយ ផ្តល់សំណើមដល់ស្បែកឲ្យរលោងភ្លឺថ្លា។ ប្រសិនបើអាកាសធាតុក្តៅ គួរប្រើវិធីទទួលទានទឹក ម្តងបន្តិចៗ តែញឹកញយដងបាន៕

You might also like More from author