គេង​​ដើម្បី​សម្រស់

(សុខភាព)៖ បណ្តាតារាបង្ហាញម៉ូដ ស្រីស្អាតនានាប្រាកដជាស្គាល់ពាក្យថា គែដើម្បីសម្រស់ ឬគេងឲ្យស្រស់ ស្អាត នេះហើយ ព្រោះការគេងលង់លក់នេះ និងជួយឲ្យស្បែក ទាំងស្បែកមុខ និងស្បែកសព្វរាងកាយរបស់ស្រ្តី មើលទៅភ្លឺរលោងជានិច្ច។

ការអត់ងងុយ ឬមិនបានគេង សូម្បីត្រឹមត១យប់ក៏ដោយ ក៏នឹងបង្ហាញផលឲ្យឃើញយ៉ាងច្បាស់ថា ស្បែកមុខ មានស្នាមជ្រីវជ្រូញ និងស្លេកស្លាំង។ ហើយប្រសិនអត់ងងុយលើសពីមួយយប់ ឬគេងមិនបានគ្រប់គ្រាន់ នឹងផ្តល់ ផលឲ្យកែវភ្នែកមិនស្រស់ថ្លា ហើយស្បែកសព្វរាងកាយមើលទៅមិនស្រស់ថ្លា គ្មានពន្លឺឡើយ។

ផ្ទុយទៅវិញស្បែករបស់អ្នក និងតឹងណែនរលើបរលោងផូរផង់ គ្មានស្នាមជ្រួញបាន ប្រសិនបើអ្នកបានគេងយ៉ាង លក់ស្កប់ស្កល់ គ្មានកង្វល់ផ្សេងៗមករំខានប្រមាណ ៧ ទៅ ៩ម៉ោងពេញ។ អ្នកគួរចងចាំថា ប្រសិនបើអ្នកបាន គេង ៦ម៉ោង ចាត់ទុកថាល្អ តែពុំមែនជារូបមន្តរបស់ គេងដើម្បីសម្រស់ឡើយ ប៉ុន្តែបើគេងតិចជាង៦ម៉ោង ចាត់ទុកថា ជាការបំផ្លាញសុខភាពរបស់ស្បែកដោយប្រយោល និងប្រសិនបើអ្នកគេងច្រើនជាង៨ម៉ោង ក៏មិនល្អដែរ ព្រោះអុកស៊ីសែនក្នុងស្បែកនឹងអស់មិនជួយឲ្យស្បែកស្រស់ស្អាតទេ ដូច្នេះការគេងដែលសមស្រប សម្រាប់ឲ្យស្បែកស្រស់ស្អាត គឺក្នុងចន្លោះពី ៧ទៅ ៨ម៉ោងក្នុងមួយថ្ងៃ៕

You might also like More from author