របស់៤ យ៉ាង​ដែល​អាច​បំបាត់​ការ​ឈឺ​បំពង់ក

(សុខភាព)៖ ការឈឺបំពង់ក គឺជាបញ្ហាសុខភាពមួយ ដែលអាចកើតឡើង គ្រប់ពេលវេលាទាំងអស់ ជាពិសេស ក្នុងរដូវជំងឺផ្តាសាយ។ ភាពធ្ងន់ធ្ងររបស់វា អាចបណ្តាលឲ្យអ្នក មិនមានផាសុកភាព ពិបាកលេបចំណីអាហារ ឈឺក និងគ្រុនក្តៅជាដើម។ នៅក្នុងអត្ថបទនេះ យើងខ្ញុំសូមបង្ហាញបងប្អូន អំពីគ្រឿងផ្សំ ក៏ដូចជារបស់មួយចំនួន ដែលអ្នកអាចសាកល្បងបាន មុននឹងទៅពិគ្រោះ ជាមួយគ្រូពេទ្យ។ ចំណីអាហារទាំងនេះ សម្បូរទៅដោយសារ ធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ ដែលបំបាត់ការឈឺបំពង់ក តាមលក្ខណៈធម្មជាតិបាន។

• ខ្ទឹមស

ខ្ទឹមស ផ្ទុកទៅដោយសារធាតុប្រឆាំងការរលាក និងសម្លាប់វីរុស។ ខ្ទឹម ជាថ្នាំប្រឆាំងមេរោគធម្មជាតិ ដែលបងប្អូន អាចប្រើបាន សម្រាប់ការរលាក និងឈឺបំពង់ក។

• តែខ្ញី និងទឹកឃ្មុំ

របស់ពីរយ៉ាងនេះ ពិតជាពិសេសណាស់ សម្រាប់ព្យាបាលការឈឺបំពង់ក។ វាអាចកម្ចាត់មេរោគ បន្ថយការហើម និងការឈឺចាប់បាន។

• ស៊ុបមាន់

ឆ្ងាញ់ហើយ ល្អចំពោះសុខភាពទៀត ចាំអង្កាល់ ធ្វើញ៉ាំភ្លាមទៅ។

• ផ្លែក្រូច

ក្រូច ជារបស់សំខាន់ សម្រាប់ព្យាបាលការឈឺបំពង់ក។ ចូរញ៉ាំផ្លែក្រូច ឬទឹកក្រូចស្រស់ ពេលអ្នកពិបាក ក្នុងការលេបចំណីអាហារ៕

You might also like More from author